Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ និងរឹបអូសបានគ្រឿងញៀនចំនួន ១៦ កព្ចាប់នៅខេត្តក្រចេះ

spot_img

ក្រចេះ ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងក្រចេះ កាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២២ បានធ្វើការបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន ប្រព្រឹត្តនៅចំណុចផ្លូវលំ ក្នុងភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាកមាន៖ ១-ឈ្មោះ ស៊ុន ស៊ឹង ហៅ ប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុង/ខេត្តក្រចេះ ។ ២-ឈ្មោះ តេង វឌ្ឍនៈ ហៅអូន អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ។ ៣-ឈ្មោះ ឈឹម ប៊ុនថុល អាយុ៤៥ឆ្នាំ ។អ្នកទាំងពីររស់នៅ ភូមិស្រែស្ដៅ សង្កាត់អូរឬស្សី ក្រុងក្រចេះ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន១៥កញ្ចប់ – ទុយោសម្រាប់ចូករំលែកគ្រឿងញៀនចំនួន១ ថង់ -ទូរស័ព្វចំនួន២គ្រឿង – ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន, ជនសង្ស័យ ៣ នាក់ខាងលើ ត្រូវបានបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត ក្រចេះ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×