ខេត្តកំពង់ចាម៖ នគរបាលស្រុកចំការលើ បានចាប់ខ្លួនឪពុកតិរច្ឆាន ដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង អាយុទើបតែ៦ឆ្នាំ នៅថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២១ ស្ថិតនៅភូមិជាំជ្រៃ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។
នគរបាលមូលដ្ឋាន បានបញ្ជាក់ថា ករណីរំលោភសេពសន្ថវៈ បង្កឡើងដោយជនសង្ស័យឈ្មោះ ជិន ព្រួញ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ បានធ្វើសកម្មភាពចាប់រំលោភ ទៅលើជនរងគ្រោះ ឈ្មោះ ជិន ចាន់ថុល ភេទស្រី អាយុ៦ឆ្នាំ ជនជាតិខ្មែរ ដែលត្រូវជាកូនបង្កើតរបស់ខ្លួន។ នគរបាលបញ្ជាក់បន្ថែមថា ករណីរំលោភកូនស្រីខ្លួនឯង ដោយសារមូលហេតុមកពីស្រវឹងស្រា ។ ក្រោយពីទទួលព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខត្តកំពង់ចាម បានបញ្ជាដល់ កំលាំងជំនាញ ចុះទៅដល់កន្លែកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជិន ព្រួញ នាំមកកាន់អធិការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម ៕ ដោយ៖បញ្ញាស័ក្តិ