Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ស្លាប់​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹក​ទឹក​លក់​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក រថយន្ដ​ពេញ​មួយ​ទំហឹង​

spot_img

​កណ្ដាលៈ បុរស​ម្នាក់​ជិះ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ដឹក​ទឹក​ដើម្បី​យកទៅលក់ ដោយ​ល្បឿន​លឿន​ឈប់​មិនទាន់​ជាន់​ហ្វ្រាំង​មិនជា​ប់ ជ្រុល​ទៅបុក​ជាមួយ​រថយន្ដ​មួយគ្រឿង​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​រថយន្ដ​កិន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​១៤ ថ្ងៃ​សៅរ៍ ទី​១២ ខែឧសភា ឆ្នាំ​២០១៨ លើផ្លូវ​បេតុង​កាត់​ផ្លូវលំ​បំបែក​ជា​បួន ស្ថិត​ក្នុងភូមិ​ព្រៃទទឹង ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។​

​មន្ដ្រីនគរបាល​ចរាច​រណ៍​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ស្លាប់​ឈ្មោះ ឆាង ប៊ុន​រ៉ាត់ អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃទទឹង ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​មួយគ្រឿង​ប្រភេទ​សណ្ដោង​រ៉ឺម៉ក​ម៉ាក​ស៊ុយ​ហ្ស៊ូ​គី​ស្មាស់ ធុន​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ​1B-1329 ។ ចំណែកឯ​រថយន្ដ​ម៉ាក​នី​ស​សាន់ ធុន​ធំ ប្រភេទ​បែន​ដឹក​ដី ពណ៌​ត្រីអ៊ី ពាក់​ស្លាក​លេខ ខេ​មរ​ភូមិ 3-3927 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្ដ​សញ្ញាណ រត់គេចខ្លួន​ក្រោយពេល​កើតហេតុ ។​ជនរងគ្រោះ​ជិះ​ម៉ូតូ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច លើ​កំណាត់​ផ្លូវ​បេតុង​និង​ធ្វើដំណើរ​ដោយ​ល្បឿន​លឿន ដោយ​ដឹក​ទឹក​ដើម្បី​យកទៅលក់ លុះ​ជិះ​មកដល់​ចំណុចកើតហេតុ ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ម៉ូតូ​ជនរងគ្រោះ​ក៏​ឈប់​មិនទាន់​ជាន់​ហ្វ្រាំង​មិន​ជាប់​បាន​ជ្រុល​ទៅបុក​ជាមួយ​រថយន្ដ​មួយគ្រឿង​ដែល​បើក​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ជនរងគ្រោះ​ក្រឡាប់​ត្រូវ​រថយន្ដ​កិន​ស្លាប់​តែម្ដង ។ ចំណែក​អ្នកបើកបរ​រថយន្ដ បាន​ទុក​រថយន្ដ​របស់ខ្លួន​ចោល រួច​រត់​គេចខ្លួនបាត់​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×