Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាឆក់យ៉ាងសកម្ម នៅខណ្ឌជ្រោយចង្វារ ត្រូវកម្លាំងនគរបាលឃាត់ខ្លួនបាន២នាក់

ភំ្នពេញ ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ខណៈកម្លាំងកំពុងល្បាតដល់ចំណុចមុខអាហារដ្ឋាន បាយមាន់ស្រែ ផ្លូវកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ លឹម ខេងហួ ភេទស្រី អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះ08EB ផ្លូវជាតិលេខ៦ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេ។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១- ឈ្មោះ សាឡេះ រ៉ូសាលី ហៅ បឿក អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
២- ឈ្មោះ សាលីម សាពីតុលសៀត ហៅ តុល អាយុ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

វត្ថុតាងដកហូត ៖ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1H-6811, ទូរស័ព្ទដៃ ចំនួនពីរគ្រឿង ម៉ាក I Phone 8 Plus នឹង ម៉ាក Oppo ជារបស់ជនរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×