ភ្នំពេញ ៖ មានររឿងគួរឲ្យភ្ញាក់ផ្អើលកើតឡើងមួយ ទាំងកណ្តាលយប់ ដោយឃើញនារីម្នាក់ជាជនបរទេស បានធ្លា.ក់ពីលើអគារព្រីនផ្លាហ្សាកម្ពស់ជាច្រើនជាន់ បណ្តាលឲ្យស្លា.ប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។
ហេតការណ៍គួរឲ្យភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នារីជាជនបរទេសដែលរងគ្រោះខាងលើ គេនៅមិនទាន់ស្គាល់អត្ថសញ្ញាណនៅឡើយនោះទេ។

បើយោងតាមការបញ្ជាក់ពីបុរសជាសន្តិសុខម្នាក់ នៅនឹងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុខ្លួនបានអង្គុយមើលរថយន្តចត នៅជាប់និងកន្លែងកើតហេតុ បន្ទាប់មកខ្លួនពុំមានឭសូសំឡេងស្រែក ឬក៏ឈ្លោះប្រកែកគ្នាអីនោះទេ មួយសន្ទុះក្រោយមក ស្រាប់តែឃើញធ្លា.ក់នារីរងគ្រោះពីលើអគារ កម្ពស់ជាច្រើនជាន់មកក្រោម ត្រូវរថយន្តតូយូតាព្រូសមួយគ្រឿង ចតនៅខាងមុខអគារបណ្តាលឲ្យនារីរងគ្រោះបែកសាច់ និងសឹងតែដា.ច់ខ្លួនចេញពីគ្នា ស្លា.ប់យ៉ាងអាណោចអាធ័ម ហើយភ្លាមនោះដែរ ដោយឃើញសភាពដូចខាងលើនេះ ក៏បុរសជាសន្តិសុខ បានរាយការណ៍នៅកាន់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅទីតាំងកើតហេតុភ្លាមៗ។
ក្រោយពីសមត្ថកិច្ចជំនាញមកដល់យកខ្សែហ៊ុមព័ទ្ធជុំវិញសព រួចក៏បានសាកសួរទៅលើបុរសជនជាតិចិនម្នាក់ ហើយនាំទៅលើអគារជាន់កើតហេតុ ដើម្បីចង្អុលបង្ហាញនិងពិនិត្យរកភស្តុតាងផ្សេងៗ។
សូមបញ្ជាក់ថា នៅក្នុងករណីដែលនារីជនបរទេសធ្លា.ក់ពីលើអគារនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ប្រាប់មកកាន់អង្គភាពសារព័ត៌មាន CENយើងខ្ញុំថា បណ្តាលមកពីមូលហេតុអ្វីនៅឡើយនោះទេ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវបន្ត៕ រក្សាសិទ្ធិដោយ ៖ សា មេត







