Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តពោធិ៍សាត់ ត្រៀមបោសសម្អាតពលរដ្ឋរុករានទន្ទ្រានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន នៅដែនជម្រកសត្វព្រៃភ្នំសំកុស

ពោធិ៍សាត់ ៖ អាជ្ញាធរខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងលេខ ១៧៤ឥ/២២ សជណ.ខពស ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឲ្យដឹងថា សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋជាង ១០០គ្រួសារ ដែលបានមកសាងសង់រោង ខ្ទមដោយខុសច្បាប់ និងកាប់ឆ្ការរុករានទន្ទ្រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលជាតំបន់ការពារធម្មជាតិ ជ្រាបថា សកម្មភាពដែលបងប្អូនប្រជាពលរដ្ឋ កំពុងតែសាងសង់រោង ខ្ទម កាប់ គាស់ រុករានទន្ទ្រានដីព្រៃ ដាំដុះ នៅលើទីតាំងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ គឺជាអំពើខុសច្បាប់។

ដូចនេះ ដើម្បីធានានូវការគ្រប់គ្រងធនធានធម្មជាតិ ការពារ ថែរក្សា អភិរក្សព្រៃឈើ សត្វព្រៃ ឱ្យបានគង់វង្ស រដ្ឋបាលខេត្តពោធិ៍សាត់ សូមប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋដែលកំពុងសាងសង់រោង ខ្ទមប្រក់កៅស៊ូតង់ កាប់គាស់ រុករានទន្ទ្រានដីព្រៃ ដាំដំណាំ និងស្នាក់នៅ នៅចំណុចស្ទឹងខៀវ ចំណុចជើងភ្នំខ្មោច ក្នុងភូមិសាស្ត្រ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវធ្វើការរុះរើរោង ខ្ទម ដោយខ្លួនឯង និងចាកចេញពីទីតាំងនោះជាបន្ទាន់ មុនពេលដែលអាជ្ញាធរចាត់វិធានការតាមច្បាប់ជាធរមាន។

អាជ្ញាធរខេត្តពោធិ៍សាត់ ទុករយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ដើម្បីឱ្យបងប្អូនរុះរើរោង ខ្ទម ដោយខ្លួនឯង និងបញ្ឈប់រាល់សកម្មភាព កាប់គាស់ រុករានទន្ទ្រានដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មិនមានដីពិតប្រាកដ សូមដាក់ពាក្យស្នើសុំដីប្រើប្រាស់ តាមរយៈអាជ្ញាធរភូមិ ឃុំ ស្រុក ខេត្តសាមី។ ផុតកំណត់រយៈពេលជូនដំណឹងខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការរដ្ឋបាល ចុះរុះរើរោង ខ្ទម ដោយមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិនោះទេ ក្នុងករណីបងប្អូនប្រជាពលរដ្ឋណារឹងរូស ឬប្រឆាំងតបត ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×