Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលបង្វិលសំណុំរឿងជនជាតិចិនម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោមដាក់គុក ១៥ ឆ្នាំ សាលាឧទ្ធរណ៍ ដើម្បីជំនុំជម្រះ សាជាថ្មី ឡើងវិញ

ភ្នំពេញ : តុលាការកំពូលកាលពីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា លើកបណ្តឹងសាទុក្ខ បុរសជាប់ចោទជនជាតិចិនម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឃាត.កម្ម និង លាក់បំបាំងសាកសព ប្រព្រឹត្តនៅផ្ទះសំណាក់ញូហ្វឺបារីស បន្ទប់លេខ ២០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ ។

តុលាការកំពូលបានសម្រេច បង្វិលសំណុំរឿងនេះ ត្រឡប់ទៅកាន់ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីធ្វើការជំនុំជម្រះ សាជាថ្មីឡើងវិញ ដោយសារតែមានចំណុចសង្ស័យ និងចន្លោះប្រហោងខ្លះ ដែលសាលាឧទ្ធរណ៍ មិនទាន់បានពិនិត្យ ពិចារណានៅឡើយ។

លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានឲ្យដឹងថា ជនជាប់ចោទរូបនេះមានឈ្មោះ Yang Yang ភេទប្រុស អាយុ ៣១ ឆ្នាំ ជាជនជាតិចិនមុខរបរមុខចាប់ខ្លួន ធ្វើឲ្យការងារក្រុមឯកជនចិន នៅរាជធានីភ្នំពេញ ។

ចំណែកឯជនរងគ្រោះ មានឈ្មោះ មាវ ស៊ាវលីន (Miao Xi-aolin) ថ្ងៃខែឆ្នាំកំណើត២២ ខែមិថុនា ឆ្នាំ១៩៩២។

នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ និង បង្គាប់ សងសំណងជម្ងឺចិត្ត ដល់ម្តាយជនរងគ្រោះ ចំនួន ៥ ម៉ឺនដុល្លារអាមេរិកទៅគ្រួសារជនរងគ្រោះពីបទ ” ឃាត.កម្ម និងលាក់បំបាំងសាកសព ” តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ ប្តឹងរឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដដែល ។

ជនជាប់ចោទ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទឈ្មោះ Yang Yang ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្រុមហ៊ុន THE PARK WAY ស្ថិតនៅផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×