ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២២ បានចុះបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ៣នាក់ ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្ត នៅចំណុចតាមដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ៣នាក់មាន៖ ១-ឈ្មោះ ឃឹម រដ្ឋា ភេទប្រុស អាយុ ៣២ ឆ្នាំ ។ ២-ឈ្មោះ យី ប៊ុនថុល ភេទប្រុស អាយុ ២៩ ឆ្នាំ ។ ៣-ឈ្មោះ ណយ ទាវ ភេទស្រី អាយុ ៣៧ ឆ្នាំ ។
ចំណែកវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមាន៖ – គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ១០កញ្ទប់ ទម្ងន់ 975,57 ក្រាម ។
បច្ចុប្បន្ន, ជនសង្ស័យ៣ខាងលើ ត្រូវបានបញ្ចូនមកកាន់មន្ទីរប្រឆាំងគ្រឿងញៀន កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បី ចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



