Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកតា​ប្តឹង​នាគ​ហើយ គិត​ម៉េច! អ្នកស្នង​រូបលោក​តា​ដំបង​ដែក ប្តឹង​គ្រូ​មហា​ជុំ ទាមទារសំណង​ជំងឺ​ចិត្ត ៣០ ម៉ឺន$ ក្រោយ​និយាយ​ហែកកេរ្តិ៍…

spot_img

ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង បន្ទាប់ពីបានដឹងថា សូម្បីតែគ្រូបារមី ក៏ចេះមានរឿងនឹងគ្នា នោះគឺគ្រូបារមីស្នងរូបលោកតាដំបងដែក អ្នកស្រី ហង្ស សុវណ្ណារី ប្តឹងលោក អ៊ាង គង្គាមន្នី ហៅគ្រូមហាជុំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងទារសំណងជំងឺចិត្ត ៣០ ម៉ឺនដុល្លារ។

ពិតណាស់ មុនរឿងនេះផ្ទុះឡើង ក្នុងនោះគេបានឃើញគ្រូមហាជុំ ដោយមិនដឹងជាខឹងខ្លាំងរឿងអ្វី ស្រាប់តែបានឡាយនិយាយហែកកេរ្តិ៍ដោយមិនបញ្ចេញឈ្មោះ ប្រើពាក្យសម្តីធ្ងន់ៗថា «…សន្តានមីមួយហ្នឹង វាធ្វើដាក់គេច្រើនដងហើយ មិនមែនវាធ្វើតែម្តងណា វាធ្វើច្រើនដងហើយ តាំងពីមុន វាធ្វើចឹង យូរៗវាជំពាក់គេ ២០-៣០ ម៉ឺន ទៅសួរគេនៅផ្សារអូរប្ញស្សី អ្នកណាមិនស្គាល់មីហ្នឹង… ជំពាក់គេ វារត់ចោលស្រុក វាទៅសុំផ្ទះគេនៅៗជ្រោយចង្វារ ទៅសុំផ្ទះលោកជំទាវមួយនៅជ្រោយចង្វារ គេអាណិត គេឲ្យវានៅ ដល់ពេលគេឲ្យវានៅ ម្ចាស់គេអត់នៅ វាទៅផុសថតមុខផ្ទះគេ អួតថាផ្ទះហ្នឹងផ្ទះវា ម្ចាស់គេខឹង គេដេញក្បាលចេញទៅៗ សម្ងំបាត់ទៅ បានលុយបន្តិចបន្តួចទៅជួលផ្ទះគេនៅបុរីឈូកវ៉ា…»។

ជុំវិញរឿងរ៉ាវនេះ អ្នកស្រី ហង្ស សុវណ្ណារី ដែលជាអ្នកស្នងរូបលោកតាដំបងដែក បានឲ្យដឹងតាមរយៈការផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយថា អ្នកស្រីបានស្គាល់គ្រូមហាជុំ តាមរយៈបងធម៌ម្នាក់ដែលក៏ជាគ្រូស្នងផងដែរ ដែលនៅពេលនោះ គ្រូមហាជុំដែលមកអះអាងថាក៏ស្នងរូបតួអង្គអីៗអុីចឹងទៅ អ្នកស្រីដែលជាអ្នកជឿបារមី ក៏ទទួលរាប់អានគ្នា ធ្វើជាម្ចាស់បង ម្ចាស់ប្អូន។ អ្នកស្រីបន្ត គ្រូមហាជុំ ដែលជាម្ចាស់ប្អូន មកញ៉ាំបាយនៅហាងរបស់អ្នកស្រីឈ្មោះថា ម្ទេសទុំ អស់រយៈពេលជិត១ឆ្នាំ ដោយគាត់មិនដែលយកលុយកាក់សូម្បីមួយរៀល ព្រោះតែនឹកឃើញថារាប់អានគ្នាជាបងជាប្អូន។

អ្នកស្រីបានអះអាងថា នៅពេលនោះ រវាងរូបគាត់ និងគ្រូមហាជុំ មិនដែលមានរឿងអ្វីនឹងគ្នានោះទេ ប៉ុន្តែ មិនដឹងយ៉ាងម៉េច ស្រាប់តែគ្រូមហាជុំ ចេញមកឡាយបរិហាកេរ្តិ៍ មុសា មកលើគាត់ទាំងពាក្យមិនពិត ជាពិសេសគឺមើលងាយស្រី្ត ជេរស្រ្តីនៅពីក្រោយរូបព្រះដែលមិនសមទាល់តែសោះ។

អ្នកស្រីបានបញ្ជាក់ថា ជាមួយពាក្យមុសា ជេរសុទ្ធតែមីនេះមីនោះជាសាធារណៈបែបនេះ គឺអ្នកស្រីទ្រាំអត់បានទេ គឺត្រូវតែប្តឹងទាមទារជំងឺចិត្ត ​៣០ ម៉ឺនដុល្លារ និងសងលើការខូចខាតពេលវេលា រកស៊ីជាមួយមិត្តភក្តិជាសេដ្ឋីនៅក្រៅប្រទេស ជាច្រើននាក់ ទាក់ទងមុខជំនួញធ្វើខុនដូលក់ ពុះដីឡូត៍លក់ និងធ្វើរីហ្សត១កន្លែងផងដែរ។ ប៉ុន្តែ ដោយសារមនុស្សម្នាក់នេះ ចេញមកបរិកេរ្តិ៍ជាពាក្យមិនមែនជាការពិតបែបនេះ គឺពិតជាធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងជាពិសេស មុខជំនួញរបស់ខ្លួនយ៉ាងខ្លាំង ដែលអ្នកស្រីនិយាយថា មនុស្សគ្មានការគិតពិចារណា ពេលស្តាប់សម្តីគ្រូមហាជុំហើយ គឺដឹងតែជឿស្លុងតែម្តង។

តែទោះយ៉ាងណា នៅពេលនេះ គេពុំបានឃើញគ្រូមហាជុំ ចេញមុខធ្វើការតបតអ្វីនោះទេ បន្ទាប់ពីដីកាកោះរបស់តុលាការ បានអញ្ជើញគ្រូរូបនេះ ដែលត្រូវបានដឹងថាជាដៃខ្សែជាមួយគ្រូមហាជ័យ ឲ្យមកបំភ្លឺ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ រួចមក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×