ភ្នំពេញ : សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានលើកពេលសវនាការជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ទោទប្រុស-ស្រី៦នាក់ ជាប់ពាក់ព័ន្ធនឹងការ ផលិត រក្សាទុក ជួញដូរនូវសារធាតុញៀន ប្រព្រឹត្តនៅ ចំណុច ផ្ទះជួល លេខ៩៣ និងលេខ៩៥ ផ្លូវលេខ១៦៦ ស្ថិត ក្នុង សង្កាត់អូរ ឫស្សីទី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ ២០២០ ។
លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បាបថ្លែងអោយដឹងថា ជនជាប់ចោទខាងលើមានឈ្មោះ ៖ ១- ឈ្មោះ ឡេ យ៉ាំងមីញ ភេទប្រុស អាយុ៤០ឆ្នាំ, ២-ឈ្មោះ ង្វៀង ធីហុង ភេទស្រី អាយុ៤៧ឆ្នាំ , ៣-ឈ្មោះ ឡៃ ធីមី ភេទ ស្រី អាយុ២៥ឆ្នាំ , ៤-ឈ្មោះ ជិន ធីមិញធូ ភេទស្រី អាយុ៤៥ឆ្នាំ , ៥-ឈ្មោះផាត់ ប៊ុនឆន ភេទប្រុស , ៦-ឈ្មោះយឿង មិន លួង ភេទប្រុស អាយុ ៣៣ ឆ្នាំ ។

នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោទ ៦នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី១៦ សីហា ២០១២ កាត់ទោសដាក់ពន្ធនាគារ ១- ឈ្មោះ ឡេ យ៉ាំងមីញ ភេទប្រុស អាយុ៤០ឆ្នាំ ២-ឈ្មោះ ង្វៀង ធីហុង ភេទស្រី អាយុ៤៧ឆ្នាំ ៣-ឈ្មោះ ឡៃ ធីមី ភេទស្រី អាយុ២៥ឆ្នាំ ៤-ឈ្មោះ ជិន ធីមិញធូ ភេទ ស្រី អាយុ៤៥ឆ្នាំ ៥-ឈ្មោះផាត់ ប៊ុនឆន ភេទប្រុស ដាក់ពន្ធនាគារក្នុងម្នាក់ៗ ៣០ ឆ្នាំ និង ពិន័យជាប្រាក់ ៨០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ។ ចំណែកឈ្មោះយឿង មិន លួង ភេទប្រុស អាយុ ៣៣ ឆ្នាំ ដាក់ពន្ធនាគារ ២០ឆ្នាំ និងពិន័យជាប្រាក់ ៤០ លានរៀល ពីបទ: ” ផលិត និងរក្សាទុកជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែពួកគាត់បានប្តឹងឧទ្ធរណ៍។
ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២១ មេសា ២០១១ នៅចំណុចផ្ទះជួលលេខ៩៣ និងលេខ៩៥ ផ្លូវលេខ១៦៦ ស្ថិតក្នុងសង្កាត់អូរ ឫស្សីទី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចរឹបអូសបានមាន៖ – ម៉ាស៊ីន ក្រឡុក សារ ធាតុ ផ្សំ ចំនួន ៦ គ្រឿង – គ្រឿងញៀនពណ៌ ប្រផេះ ទម្ងន់២ក្រាម – គ្រឿងញៀនពណ៌ស ទម្ងន់ ៣៦,៥ គីឡូ ក្រាម – គ្រឿងញៀន ពណ៌លឿង ៧៦១,៦ ក្រាម – គ្រឿងញៀនពណ៌ ខៀវ ខ្ចី ៣,៥ គីឡូក្រាម – គ្រឿងញៀនពណ៌ បៃតង ខ្ចី៤,៨ គគីឡូក្រាម – គ្រឿងញៀនពណ៌ពងមាន់ ១១គីឡូក្រាម សារធាតុផ្សំគ្រឿងញៀនហេរ៉ូអ៊ីនចំនួន២ដុំ ក្នុង១ ដុំទម្ងន់១ គីឡូក្រាម ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



