កណ្តាល៖ កម្លាំងនគរបាលព្រហ្មទណ្ឌរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយអធិការរង២រូប បង្ក្រាបក្រុមចោរឆ.ក់ដៃស្អិតបាន២នាក់ យកទូរស័ព្ទជូនជនរងគ្រោះវិញដោយជោគជ័យ ។
ក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដាក់បទបញ្ជាអោយកម្លាំងជំនាញពង្រឹងលើការល្បាតភូមិសាស្ត្រងាយរងគ្រោះ និង គ្រោះថ្នាក់ បន្ទាប់មកលោកអធិការរងព្រហ្មទណ្ឌ២រូបទទួលបទបញ្ជា គឺ លោកវរសេនីយ៍ទោ ពៅ បារមី និង លោកវរសេនីយ៍ទោ ហេង សុផាណារិទ្ធ ដឹកនាំកម្លាំងល្បាតនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ក៏ប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកHONDA DREAM ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្រ្តីម្នាក់ ចំណុចមុខវត្តព្រែកហូរ លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ភ្លាមនោះអ្នកធ្វើដំណើរតាមផ្លូវក៏ជួយដេញស្រែកថា(ចោរ) ជនសង្ស័យព្យាយាមជិះរត់ ដោយសារសមត្ថកិច្ចដេញពីក្រោយទើបភ័យស្លន់ស្លោជ្រុលម៉ូតូទៅបុករ៉ម៉កកង់បី នៅលើផ្លូវ១១៥ មុខការ៉ាស់សាំងមួយកន្លែងស្ថុតក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បណ្តាលឲ្យធ្លាក់ជនសង្ស័យម្នាក់ដែលជិះពីក្រោយ ម្នាក់ទៀតជិះគេចខ្លួនទៀត កម្លាំងជំនាញចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នោះមកសាកសួរនៅប៉ុស្ត៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ក៏បានតម្រុយពីបក្សពួកម្នាក់ទៀតដែរជាអ្នកឌុបមានទីលំនៅ ម្តុំ ផ្សារប៉េសេ ស្ថិតក្នុងភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់មក លោកវរសេនីយ៍ទោ ពៅ បារមី អធិការរងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងដើម្បីចុះទៅស្រាវជ្រាវចាប់ជនសង្ស័យនោះ ក៏បានស្នើសុំកិច្ចសហការជាមួយកម្លាំងនគរបាលនៃអធិការខណ្ឌមានជ័យ និងកម្លាំងមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ រួមនឹងមេភូមិ ឡោមព័ន្ធទីតាំងជនសង្ស័យដែររស់នៅខាងលើ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យបានម្នាក់ទៀត រួចបានដកហូតទូរស័ព្ទដៃម៉ាក IPHONE 11Pro Max ពណ៌ស្លែ ជូនជនរងគ្រោះវិញ ។
បច្ចុប្បន្នជនសង្ស័យទាំង២បាននាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កសាងសុំណំរឿងបន្តនិតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី











