Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចរន្តភ្ញៀវផ្ទៃក្នុងនា៤សប្ដាហ៍ចុងក្រោយនេះ កំពុងវិលទៅរកស្ថានភាពដូចមុនកូវីដនៅឆ្នាំ២០១៩

spot_img

ភ្នំពេញ៖ ស្ថានភាពភ្ញៀវទេសចរក្នុងរយៈពេល៤សប្តាហ៍ជាប់ៗគ្នាចុងក្រោយនេះ បានបង្ហាញឱ្យឃើញថា ចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៃប្រទេសកម្ពុជាកំពុងវិលត្រលប់ទៅរកស្ថានភាពដើមពេញលេញវិញ ដូចកាលពីមុនពេលផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ នៅឆ្នាំ២០១៩។

ចរន្តភ្ញៀវទេសចរជាង៣០ម៉ឺននាក់ក្នុងរយៈពេល៤សប្តាហ៍ជាប់គ្នានេះ បង្ហាញឲ្យឃើញថាចរន្តភ្ញៀវទេសចរផ្ទៃក្នុងបានវិលត្រលប់ពេញលេញទៅរកស្ថានភាពមុនពេលផ្ទុះកូវីដ-១៩ នៅឆ្នាំ២០១៩។

គួរជម្រាបថា នៅសប្ដាហ៍ទី៣នៃខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣៣ម៉ឺននាក់ សប្ដាហ៍ទី៤នៃខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣១ម៉ឺននាក់ សប្ដាហ៍ទី១នៃខែឧសភា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត៣០ម៉ឺននាក់។

ដោយឡែក សម្រាប់សប្ដាហ៍ទី២នៃខែឧសភា ឆ្នាំ២០២២នេះ (ជាសប្ដាហ៍ទី៤ដែលភ្ញៀវទេសចរផ្ទៃក្នុងបន្តកើនឡើង) ដោយមានភ្ញៀវទេសចរចេញដើរទស្សនាកម្សាន្ត៣៩០,៦០៩នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៣៧២,៥៣៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន១៨,០៧២នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ១១០,៩៨៩នាក់ រាជធានីភ្នំពេញ ៤០,២៩៨នាក់ ខេត្តបាត់ដំបង ៣៦,១១០នាក់ ខេត្តកែប ៣៥,៥០០នាក់ ខេត្តកំពត ៣២,២៧៩នាក់ ខេត្តសៀមរាប ៣២,០៥៧នាក់ ខេត្តកំពង់ស្ពឺ ១៦,៦៨៨នាក់។
ម្យ៉ាងទៀតនាចុងសប្តាហ៍នេះ គឺជាថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីបុណ្យវិសាខបូជា។

តួលេខខាងលើមានការកើនឡើងប្រមាណ៣០.២៥% ធៀបនឹងចុងសប្តាហ៍កន្លងមក។ ក្រៅពីគោលដៅទេសចរណ៍សំខាន់ៗ ប្រជាពលរដ្ឋជាច្រើនផ្សេងទៀតបានធ្វើដំណើរទៅប្រារព្វពិធីបុណ្យវិសាខបូជានៅតាមទីវត្តអារាមនាថ្ងៃអាទិត្យនេះ។ រដ្ឋបាលមូលដ្ឋាននៅថ្នាក់ខេត្ត និងស្រុកមួយចំនួនបានរៀបចំឲ្យមានជាក្បួនដង្ហែតាមលំនាំពុទ្ធសាសនានៃពិធីបុណ្យពិសាខបូជា។ ទន្ទឹមនឹងនេះ នៅខេត្តព្រះសីហនុក៏បានរៀបចំកម្មវិធីតាំងពិព័រណ៌ និងប្រកួតធ្វើម្ហូបអាហារ និងភេសជ្ជៈ ដែលបានទាក់ទាញអ្នកចូលរួមជាច្រើននាក់ផងដែរ។

ជាមួយតួលេខខាងលើ នេះជាសប្តាហ៍ទី៤ជាប់គ្នា ដែលចរន្តភ្ញៀវទេសចរហក់ឡើងដល់ជាង៣០ម៉ឺននាក់ បន្ទាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខណៈដែលថ្ងៃអាទិត្យនេះជាថ្ងៃទី៨ជាប់គ្នា ដែលកម្ពុជាពុំមានអ្នកឆ្លងជំងឺកូវីដ-១៩។ គួររំឭកដែរថា កាលពីឱកាសបុណ្យចូលឆ្នាំ៣ថ្ងៃបូកទាំងថ្ងៃអាទិត្យ១ថ្ងៃទៀត កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណជាង៥លាន១៧ម៉ឺននាក់៕រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

spot_img
×