Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បី មាស សុខសោភា គ្រោងរៀបការធំឆ្នាំ២០២៣

ភ្នំពេញ ៖ ពិតណាស់ មាស សុខសោភា បានចូលរោងការម្តងហើយ កាលពីឆ្នាំ២០០៩ ដោយកាលនោះមានការលាក់កំបាំងខ្លះៗ មិនអោយគេដឹងច្រើន។ ប៉ុន្តែក្រោយពេលដឹងថា ការមានស្នេហាបើកចំហរ របស់តារាល្បីឈ្មោះ មិនមែនជាឧបសគ្គ ធ្លាក់ប្រជាប្រិយភាព ឃើញថា ម្នាក់ៗសម្ញែង មុខគូគាប់ ស្ទើរគ្រប់គ្នា។ តួយ៉ាង អ្នកនាង មាស សុខសោភាប៉ុន្មានឆ្នាំ ចុងក្រោយនេះលែងលាក់លៀម រឿងលាក់មុខស្វាមី ហើយរិតតែបើកទូលាយក្នុងការ បណ្តើរទៅណាអោយមហាជនបានឃើញយ៉ាងពេញមុខ។

មាស សុខសោភា ដែលធ្លាប់តែនាំស្វាមី លោកអ៊ឹត រ៉ាដាចេញទៅដើរលេងនៅកា ណាដា និងបង្ហួសទៅប្រទេសជិតខាងជូនកាលកន្លះឆ្នាំទើបចូល ស្រុកវិញនោះពេលនេះនាង បែជាសម្ងំកើបលុយក្នុង ស្រុកទាំង ការ ច្រៀងរាំនិងរកស៊ីម្ដងដោយផ្អាកចេញក្រៅជិត៣ ឆ្នាំទៅហើយ។ភាពប្រែប្រួលរបស់សុខសោភា បែបនេះ ធ្វើឲ្យ មាន ការលើកឡើងថាតារាវ័យជាង ៤០ ឆ្នាំ រូបនេះប្រឹងសន្សំលុយដើម្បីរៀបការធំនៅឆ្នាំ២០២៣ ខាងមុខនេះ តែអ្នកខ្លះបែជាយល់ថា សុខសោភា រើរខ្លួនមិនរួចព្រោះតែថៅកែស្រីចងជើងនាងទៅវិញ ។ ការអះអាងបែបនេះ ដោយសារតែសោភា ជាង១ឆ្នាំចុងក្រោយដែលនាងឈជើងនៅរាម នេះនាងមិនពឹងផ្អែក លើអាជីព ចម្រៀងទាំងស្រុងនោះទេ ពោលគឺអាចយកអាជីពសិល្បៈជាជម្រើសទី២ មុខជំនួញជាជុំហ៊ាន ទី១ ក៍ថាបានព្រោះសោភាលូកដៃ កាន់តែជ្រៅក្នុងការរកស៊ីជាមួយថៅកែស្រី ខណៈដែលស្វាមីនាង លោក អ៊ឹត រ៉ាដា វិញក៏លែងចង់នឹក នាទៅរស់នៅកាណាដាវិញដែរតាំងពីលោកនិង សោភារួមដៃគ្នាបើកហាងកាហ្វេនិងលក់ផលិតផល ដែលចំណាយទុន អស់ជាច្រើនម៉ឺនដុល្លារមក ។ ចំណែកសុខសោភា វិញទោះជាពេលនេះនាងគ្មានបទចម្រៀងល្បីៗដូចមុនទៀតក្ដី តែអ្នក ចម្រៀងសំនៀងផ្អែមរូបនេះនៅតែមានឱកាសចេញមុខតាមឆាកតន្រ្ដី ធំៗដូចមុនដដែលដោយមានពេល ខ្លះនាងត្រូវបង្ខំចិត្តច្រៀងបទចាស់ៗឡើងវិញ។

អ្នកនិយមតាមដាន ស្តាប់ចម្រៀង មាស សុខសោភា សុទ្ឋតែគិតថា ឆ្នាំ២០២២ នេះ បើសិនជាមានបទចម្រៀងល្អៗផ្ទុះ មាស សុខសោភា ពិតជាហក់ឡើងជាងមុនទៀត។ ឯកេរ្តី៍ឈ្មោះរិតតែ ល្បីកប់ពពក។ ហេតុនេះហើយគេរំពឹងថា ខាងផលិតកម្មរាមពិតជា មិនបណ្តោយឱកាស ហើយបន្តងាកនិពន្ឋបទមេៗ អោយកំពូលតារាចម្រៀង លំដាប់ប្រទេសរូបនេះជាថ្មីម្តងទៀត។

ទាក់ទិនដំណឹងរៀបការ ជះលុយធំឲ្យ កក្រើកសិល្បៈនេះ កញ្ញា សុខ មុនីរក្សា ជាប្អូនជីដូនមួយ មាស សុខសោភា បានសម្តែងការភ្ញាក់ផ្អើល ដោយនិយាយថា ល្អតើបើសិនជាបងសោភា រៀបការឆ្នាំក្រោយមែន។ប៉ុន្តែ១ថ្ងៃមួយថ្ងៃ គាត់រវល់ហើយ សង្ឃឹមថាបើ ២នាក់ប្តីប្រពន្ឋគាត់ ដាក់ផែនការបែបនេះមែន មានតែចូលរួមអនអរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×