Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក សាត ចាន់ថន អតីតស្វាមី លី ម៉ារីណា ចេញមុខបដិសេធរឿងលួចទ្រព្យសម្បត្តិ

ភ្នំពេញ ៖ លោក សាត ចាន់ថន តអតីតស្វាមីតារាសម្តែងអ្នកនាង លី ម៉ារីណា គឺលោក សាត ចាន់ថន បានចេញមុខធ្វើការបដិសេធនូវការលើកឡើងពី លី ម៉ារីណា ថា លោកបានលួចទ្រព្យសម្បត្តិនាងរួចគេចខ្លួនបាត់។
ការបដិសេធរបស់លោក សាត ចាន់ថន នាពេលនេះបានធ្វើឡើងបន្ទាប់ពីគណនេយ្យហ្វេសប៊ុក ly marina បានបង្ហោះសារដោយអះអាងថា លោកបានលួចទ្រព្យសម្បត្តិរបស់នាង។

យ៉ាងណាលោក សាត ចាន់ថន បានចាត់ទុកការលើកឡើងរបស់អ្នកនាង លី ម៉ារីណា នាពេលនេះគឺជាការមួលបង្កាច់ និងបានធ្វើឲ្យលោកខូចកិត្តិយសផងដែរ។

យោងតាមរយៈលិខិតមួយច្បាប់ដែលលោក សាត ចាន់ថន បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុករបស់នោះ បានបញ្ជាក់ថា ក្នុងនាមជាស្វាមីលោកមិនដែលបានលួចទ្រព្យសម្បតិ ដូចការលើកឡើងពីគណនេយ្យហ្វេសប៊ុកឈ្មោះ ly marina នោះឡើយ ហើយប្រពន្ធសម្លាញ់ថែមទាំងសុំខ្ញុំលែងលះទាំងខ្ញុំបាទជាប្តីមិនដឹងមូលហេតុច្បាស់លាស់នោះទេ និងខ្ញុំបាទជាប្តីមិនអស់ចិត្តទាល់តែសោះ ហេតុអ្វីត្រូវលេងលះគ្នាទៅវិញ។

លោក សាត ចាន់ថន ថាការបង្ហោះសាររបស់អ្នកនាង លី ម៉ារីណា លោកបាត់ចាត់ទុកជាការបាត់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក ហើយធ្វើអោយមហាជនមានការភាន់ច្រឡំ និងមានការើសអើងមកលើរូបលោក។

ពាក់ព័ន្ធការលើកឡើងពីអតីតស្វាមីលោក សាត ចាន់ថន នាពេលនេះ អ្នកនាង លី ម៉ារីណា ក៏បានធ្វើការឆ្លើយតបទៅវិញថាលោកសាត ចាន់ថន ទោះលោកមិនចេះខ្មាស់កូនក៏លោក ត្រូវចេះឆ្លុះកញ្ចក់ខ្មាសខ្លួនឯងផង មិត្តភ័ត្ត បងប្អូនអ្នកណាក៏គេដឹងលឺហើយថាលោកបានលួចរបស់ខ្ងុំហើយរត់បាត់ ហើយខ្ងុំក៏ទុកពេលអោយលោកច្រើនខែហើយដែរ ដើម្បីឲ្យលោកយករបស់ខ្ងុំមកវិញ តែលោកបែរជាមិនព្រមយកមកឲ្យខ្ញុំទេ ឥឡូវបែរជាហ៊ានប្រកាសបដិសេធដោយមិនខ្មាសខ្លួនឯង ដូចពាក្យចាស់ពោលមិនខុសមែនចោរវាមិនដែលសារភាពថាវាចោទេ ! សូមប្រគល់របស់ឲ្យមកខ្ងុំវិញមកវាជាកម្លាំងញើសឈាមខ្ញុំ លោកគួរតែដឹងហើយថាលោកបានយកមិនយកមានតែលោកទេដែលដឹងខ្លួនឯងច្បាស់៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

×