Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ៖ បច្ចុប្បន្ននេះ ការអូសខ្សែបណ្តាញអគ្គិសនី ទៅតាមបណ្តាភូមិទាំងអស់នៅទូទាំងប្រទេសកម្ពុជា សម្រេចបាន៩៨ភាគរយ

spot_img

សៀមរាប ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ការអភិវឌ្ឍវិស័យអគ្គិសនីកម្ពុជា មានការ រីកចម្រើនគួរឱ្យកត់សម្គាល់ ដោយភូមិនៅទូទាំងប្រទេស យើងបានអូសខ្សែបណ្តាញអគ្គិសនី សម្រេចបានទៅដល់៩៨ភាគរយហើយ។ នៅសល់២ភាគរយ ហើយ២ភាគរយនេះមិនមែន យើងមិនបានធ្វើនោះទេ តែគឺជាភូមិដែលនៅដាច់ស្រយាល នៅក្នុងព្រៃអត់ទាន់មានផ្លូវចូល នៅលើកោះជាដើម។ ប៉ុន្តែ រដ្ឋាភិបាលក៏បានរកវិធីសាស្រ្តដើម្បីឱ្យពួកគាត់បានភ្លើងប្រើប្រាស់ ដែរ ដូចជាការរៀបចំដំឡើងផ្ទាំងប្រើពន្លឺព្រះអាទិត្យជាដើម។ ឯកឧត្តមថ្លែងបែបនេះនៅក្នុងពិធីប្រកាស លោក ឡេង លាត ជាប្រធានមន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២នេះ។

ឯកឧត្តមបានបន្តថា សម្រាប់ភូមិទាំងអស់នៅទូទាំងប្រទេសដែលមានបណ្តាញ អគ្គិសនីទៅដល់ គឺមានផ្ទះប្រជាពលរដ្ឋចំនួនជាង២លានផ្ទះបានភ្ជាប់ភ្លើងប្រើប្រាស់ស្មើ៨៤ ភាគរយ។ គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យថាមពល គឺធ្វើយ៉ាងណា រកប្រភពថាមពលផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់មានស្ថេរភាព មានចីរភាព និងថ្លៃសមរម្យ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា នៅក្នុងវិបត្តិជំងឺកូវីដ១៩ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីនេះបានធ្វើឱ្យវិស័យថាមពលមានការខ្វះខាត ដោយសារប្រេងឡើងថ្លែ ធ្យូងថ្មឡើងថ្លៃ ដូចនេះ ហើយបានធ្វើឱ្យអគ្គិសនីដើរដោយធ្យូងថ្ម និងប្រេងក៏កំពុងតែឡើងថ្លៃ។ ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជា គឺមិនបានឡើងថ្លៃ ឬក៏បញ្ចុះតម្លៃទេ ដោយស្នើ សុំរាជរដ្ឋាភិបាលឱ្យនៅតម្លៃដដែល ដោយសារប្រភពអគ្គិសនីដែលកំពុងផ្គត់ផ្គង់នៅក្នុង ប្រទេសកម្ពុជាភាគច្រើន ជាប្រភពដែលប្រើវារីអគ្គិសនី ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា យើងមានវារីអគ្គិសនីចំនួន៧កន្លែងកំពុងតែដំណើរការទាំងអស់ ហើយសម្រាប់ប្រភព ដែលទិញមកពីក្រៅក៏ជាភាគច្រើនប្រើវារីអគ្គិសនីដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានជំរុញឱ្យប្រធានមន្ទីរដែលទើបតែងតាំងថ្មីត្រូវទប់ស្កាត់ និងលុបបំបាត់អាជីវកម្មធនធានរ៉ែ ឱ្យខានតែបាន ចំពោះអាជីវកម្មដ្ឋានណាដែលគ្មាន អាជ្ញាប័ណ្ណ។ ត្រូវបន្តសហការជាមួយក្រុមការងារចម្រុះ ដែលដឹកនាំដោយរដ្ឋបាលខេត្ត ក្នុងការងារ ចុះត្រួតពិនិត្យ ស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង ស្ថានីយរួមប្រេង និង ឧស្ម័នឥន្ធនៈ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ត្រូវផ្តល់សេវាសាធារណៈឱ្យ មាន គុណភាព ប្រសិទ្ធភាព អាចជឿទុកចិត្តបាន ហើយអាចឆ្លើយតបបានទាន់ ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×