Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អត្តពលិក​វៀតណាម នាង Bich យំ​ឈឺចាប់​ខ្លាំ​ង ព្រោះ​គូប្រជែង​ម៉ាឡេស៊ី ធ្វើ​ទង្វើ​រនេះ​ដា​ក់ ខណៈ​សល់​តែ​ប៉ុន្មាន​ម៉ែត្រ​ទៀត​ដល់ទី…

spot_img

នេះជារឿងមួយដ៏គួរឲ្យសោកស្តាយជំនួស និងហួសចិត្តណាស់ នៅពេលដែលផ្លូវរត់ប្រណាំងនៅសល់តែ ៥០ ម៉ែត្រទៀតប៉ុណ្ណោះ អត្តពលិកវៀតណាមម្នាក់ ស្រាប់តែត្រូវបានគូប្រកួតរបស់នាង មករុញច្រានបណ្តាលឱ្យដួល ធ្វើឲ្យនាងមិនអាចបញ្ចប់ការប្រកួតបាន យំសោកស្តាយយ៉ាងខ្លាំង។

ស្ថានភាពនេះ​បានកើតឡើង​នៅក្នុងការប្រកួតចុងក្រោយ​នៃ​វិញ្ញាសា​៨០០​ម៉ែត្រ​ផ្នែកនារី​ នៅ​រសៀលថ្ងៃទី១៦ ឧសភា។ អត្តពលិកវៀតណាមមានអត្តពលិកចំនួន ២ នាក់ ចូលរួមក្នុងការប្រណាំងនេះ រួមមានអ្នកការពារជើងឯក Dinh Thi Bich (លេខ 839) និង Khuat Phuong Anh (លេខ 838)។

នៅ​ដំណាក់កាលរត់ចម្ងាយប្រហែល ៥០ ម៉ែត្រ​ទៅ​ដល់ទីបញ្ចប់ Dinh Thi Bich និង​អត្តពលិកផ្សេងទៀត​បានចាប់ផ្តើមធ្វើ​ការបង្កើនល្បឿន។ រំពេចនោះ អត្តពលិកម៉ាឡេស៊ី (លេខ ៣២៦) បានឆ្លងកាត់យ៉ាងលឿនរវាង Bich និងអត្តពលិកម្នាក់ទៀត។ ទោះបីជាយ៉ាងណាក៏ដោយ អត្តពលិកម៉ាឡេស៊ីរូបនេះ បានធ្វើទង្វើមិនល្អ ដោយបានយកដៃឆ្វេងរបស់ខ្លួនគ្រវៀស «ច្រាន» ទៅលើការិនី Dinh Thi Bich បណ្តាលឲ្យដួលមិនអាចក្រោកឡើង​ដើម្បីបញ្ចប់ការប្រកួតបានគួរឲ្យអាណិត។

ជាលទ្ធផល នៃហេតុការណ៍នេះ Bich បានទទួលចំណាត់ថ្នាក់លេខ​៣ ហើយទំនងជា​ឈ្នះ​មេដាយមួយ​។ តែយ៉ាងណា​មិញ ការលេងមិនល្អ​របស់គូប្រកួត​បានធ្វើ​ឲ្យនាងបាត់បង់មេដាយជា​អកុសល​សម្រាប់ក្រុមកីឡា​វៀតណាម។ អ្នកឈ្នះមេដាយមាសដំបូងគេ គឺអត្តពលិកវៀតណាមម្នាក់ទៀតគឺ Khuat Phuong Anh។ ចំណែកអត្តពលិក​២​រូប​មកពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី​បានមេដាយប្រាក់ និង​សំរឹទ្ធ​រៀងខ្លួន។

ការដួលខ្លាំង បណ្ដាលឱ្យជើង Bich រងរបួសធ្ងន់ធ្ងរ គ្រូពេទ្យត្រូវប្រញាប់ចូលទីលានបន្ទាន់។ គេបានដឹងថា នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីឱ្យគ្រូពេទ្យពិនិត្យស្ថានភាពរបួសយ៉ាងយកចិត្តទុកដាក់។

Dinh Thi Bich មានអាយុ ២២ ឆ្នាំ បានចូលរួម SEA Games 2019 នៅប្រទេសហ្វីលីពីនជាលើកដំបូង ប៉ុន្តែបានបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងឈ្នះមេដាយមាសលើវិញ្ញាសា 800 ម៉ែត្រផ្នែកនារី។ បើប្រៀបធៀបទៅនឹងមិត្តរួមក្រុមផ្សេងទៀត Bich ត្រូវបានចាត់ទុកថាជាអ្នកមានទេពកោសល្យផ្នែកកីឡាវៀតណាម។

នៅស៊ីហ្គេមលើកទី៣១ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ Dinh Thi Bich ត្រូវបានចាត់ទុកថាជាក្តីសង្ឃឹមមាសមួយរបស់អត្តពលិកវៀតណាម។ តែទោះជាយ៉ាងណា ការលេងដ៏អាក្រក់របស់គូប្រកួតម៉ាឡេស៊ី បានធ្វើឱ្យ Bich បាត់បង់ឱកាសក្នុងការទទួលបានមេដាយ នៅក្នុងការចូលរួមប្រកួតជាប់ៗគ្នាលើកទី២នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×