Sunday, April 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្ទះ​អតីត​អភិបាលរង​ខេត្តតាកែវ​ខ្ទេច​ទាំងស្រុង​តែ​មិន​បង្ករ​អោយមាន​មនុស្ស​រងរបួស​ឡើយ​ (មានវីដេអូ)

spot_img

​តាកែវ​៖ នៅវេលា​ម៉ោង ១និង៤៥​នាទី​ថ្ងៃត្រង់ ថ្ងៃទី ១៤ ខែឧសភា ២០១៨ នេះ មាន​ករណី​អគ្គីភ័យ​ឆេះ​ផ្ទះមួយ​កន្លែង ឋិត​នៅ​ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ដែលជា​ផ្ទះ​របស់​អតីត​អភិបាលរង​ខេត្តតាកែវ លោក កង សំអឿន ។

ជុំវិញ​ទៅលើ​ករណី​អគ្គីភ័យ​ខាងលើនេះ មន្ត្រី​ជំនាញ​បាន​សន្និដ្ឋាន​ជាបឋម​ថា បណ្តាលមកពី​ផ្ទុះ​សេ​ខ្សែភ្លើង បង្ករ​ជា​អណ្តាតភ្លើង ឆាបឆេះ​ផ្ទះ​ឈើ​នោះ​តែម្តង ហើយ​ការឆេះ​នេះដែរ​ទៀតសោត គឺ​ឆេះ​លឿន មិន​ដល់ ៣០​នាទី​ផង​គឺ​ឆេះ​ខ្ទេច ទាំងស្រុង​តែម្តង ដោយសារតែ​ផ្ទះ​ដែល​ឆេះ​នោះ គឺជា​ផ្ទះ​ឈើ ថ្ម​ខាងក្រោម ប្រក​ក្បឿង ថែមទាំង​អ​កាស​ធាតុ​ក្តៅ​ខ្លាំង​ផងដែរ ។

មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នៅ​មិនទាន់ និង​កំណត់ ថា​មានការ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ប៉ុន្មាន​នោះទេ ដោយ​លោក​បាន​លើកឡើងថា មន្ត្រី​ជំនាញ​របស់​យើង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន ៥​គ្រឿង ដើម្បី​បាញ់​ពន្លត់ និង​គ្រប់គ្រង​ស្ថាន​ការ​ណ៏​នោះបាន ។

ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​ផ្ទះ​ខាងលើ​បាននាំគ្នា​និយាយថា ការឆេះ​ផ្ទះ​នេះ គឺ​បណ្តាលមកពី​ការផ្ទុះ​សេ​ខ្សែភ្លើង ស្រាប់តែ​មិនបាន​ប៉ុន្មាន​នាទី​ផង ក៏មាន​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធរ​សន្ធៅ​នៅ​ខាងលើ​ផ្ទះ​តែម្តង ភ្លាម​នោះដែរ​ក៏មាន​ការ​អន្តរា​គម​ន៏​ពី​មន្ត្រី​នគរ​ពន្លត់អគ្គីភ័យ​បាន​ចុះមក​អន្តរា​គម​ន៏​ផងដែរ តែ​មិន​ស្ថានភាព​នៃ​ការឆេះ​នោះ គឺ​លឿន​ខ្លាំងពេក​ទើប​ធ្វើអោយ​ឆេះ​ខ្ទេច​តែម្តងទៅ ៕ តាកែវ​

spot_img
×