Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត! ក្រោយ ដួង ម៉ា​និច ប្រកាស​ចូលបុណ្យ​សព​ឪពុក​ម្តាយ សុវត្ថិ ឌី ធា​រិកា 500$ បាន​មក​ពី​លក់ចំណេញ បែរ​មនុស្ស​មួយចំនួន​គិត​រឿង​អវិជ្ជមាន…

ប្រិយមិត្តជាច្រើន បានទទួលជ្រាបហើយ ពីដំណឹងដ៏សោកសៅបំផុត ដែលតារាចម្រៀងកញ្ញា សុវត្ថិ​ឌី ធា​រិកា បានជួបទុក្ខជាទម្ងន់ស្ទើរតែមិនអាចទទួលយកបាន ព្រោះតែក្នុងមួយប៉ព្រិចភ្នែកសោះ នាងត្រូវបាត់បង់ឪពុកម្តាយជាទីស្រលាញ់ ដែលពួកគាត់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តចូលប្រឡាយទឹក ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃ​ទី១៧ ខែ​ឧសភា ឆ្នាំ​២០២២។

ពិតណាស់ ក្រោយពីបានទទួលដំណឹងនេះ ឃើញថាបានធ្វើឲ្យមហាជន និងក៏ដូចមិត្តភ័ក្តិក្នុងរង្វង់សិល្បៈ សម្តែងនូវអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ដែលមិនគួរសោះណា ប្អូនស្រី ធារិកា ត្រូវបាត់បង់អ្នកមានគុណទាំងពីរ ក្នុងពេលតែមួយនៅក្នុងគ្រោះថ្នាក់បែបនេះសោះឡើយ។

ជាមួយទុក្ខដ៏ក្រៀមក្រំបំផុតនេះផងដែរ តារាសម្តែងកញ្ញា ដួង ម៉ានិច ក៏បានចូលរួមរំលែកទុក្ខ និងចូលបុណ្យសពឪពុកម្តាយប្អូនស្រី ធារិកា ថវិកាចំនួន 500$ ដែលកញ្ញាបានបញ្ជាក់ថា នេះជាលុយចំណេញបានមកពីការលក់ផលិតផល…។

ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺក្រោយ ដួង ម៉ានិច ប្រកាសចូលបុណ្យសព 500$ បានមកពីការចំណេញលក់ផលិត ក៏ស្រាប់តែមានមនុស្សមួយចំនួនតូច បានយកទៅគិតក្នុងផ្លូវអវិជ្ជមានបែបនេះថា យកសពដាក់មុខ ព្រោះចង់ល្បីលក់ផលិតផល… រីឯអ្នកខ្លះទៀតថា «ធ្វើបុណ្យទាល់បានលុយចំណេញទើបធ្វើកើតមែន ព្រួញមួយបាញ់បានសត្វពីរ លក់ក៍អស់ បុណ្យក៍បានធ្វើ»។

តែទោះជាយ៉ាងណា មនុស្សជាច្រើនមិនគាំទ្រនូវគំនិតអវិជ្ជមាននេះទេ ដោយបានដាក់ឲ្យទៅវិញថា៖ «ពួកទើស ទើសឥតល្ហែ មើលគេក្នុងផ្លូវល្អខ្លះផង, មិនបានជួយទេសូមមេត្តាកុំគិតគេក្នុងផ្លូវអាក្រក់អី, ក្នុងខ្លួនគិតតែអំពេីរអាក្រក់បានចូលចិត្តគិតគេអាក្រក់ដែរ?, គាត់មានសន្ធាចូលបុណ្យចង់ចូលប៉ុន្មានជារឿងគាត់ បេីមិនបានចូលបុណ្យ ឬជួយ អីទេកុំបំពុល, គេល្បីស្រាប់ហើយគេមិនចាំឆ្លៀត ឱកាសល្បីរឿងនេះទេ គេធ្វើល្អ បានល្អហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×