Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​ហើយ​ខ្លោចចិត្ត! រំភើប​នឹង​លទ្ធផល​ខ្លាំងពេក កូនស្រី​មើល «រំលង» ទឹកចិត្ត​ឪពុក បែរជា​ទៅ​ស្រ​វ៉ា​ឱប​អ្នក​ផ្សេង…

spot_img

វីដេអូខ្លីមួយ បានកំពុងធ្វើឲ្យមហាជនជាច្រើន សម្តែងការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញបេក្ខនារីម្នាក់ បានធ្វើរឿងមួយនេះ មើល «រំលង» ទឹកចិត្តឪពុករបស់ខ្លួន ដែលគាត់ខំមកផ្តល់កម្លាំងចិត្តដល់កូនស្រី។

តាមរយៈវីដេអូរយៈពេល ១៤ វិនាទី បានបង្ហាញបេក្ខនារីម្នាក់នោះ បានរត់ចេញពីក្នុងបន្ទប់ Coach ទាំងបួន ដោយបានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង។ ប៉ុន្តែ អ្វីដែលធ្វើឲ្យមហាជនអ្នកទស្សនាហួសចិត្តខ្លាំងនោះ គឺខណៈពេលដែលឪពុករបស់នាងរត់ទៅឱបកូនស្រី តែបែរជានាង រត់សំដៅទៅស្រវ៉ាឱបតារាស្រីកញ្ញា ផន លក្ខិណា ដែលឈរលើកទឹកចិត្តជាមួយឪពុករបស់នាងនៅក្រៅទៅវិញ។

ពិតណាស់ អ្វីដែលគួរឲ្យស្រណោះនោះ គឺនៅគ្រានោះ ឪពុករបស់នាងហាក់បង្ហាញអារម្មណ៍ខកចិត្ត និងអៀនខ្មាសខ្លួនឯងគាត់មិនស្ទើរទេ ព្រោះតែការប៉ុនប៉ងទៅឱបកូនស្រីរបស់គាត់​បែរជាទទួលបានលទ្ធផលបែបនេះ។

ក្រោយពីបានឃើញវីដេអូដ៏សែនខ្លោចចិត្តនេះហើយ អ្នកលេងបណ្តាញសង្គមជាច្រើន បានរិះគន់ទៅលើកូនស្រីរូបនេះយ៉ាងចាស់ៗដៃថា៖ «ល្បីមុនធ្លាក់ហើយនាង! គ្មានអោយតំលៃទឹកចិត្តឪពុកម្ដាយបន្តិចសោះ, ប្រហែលមានតែមួយហ្នឹងទេមើលទៅ ហួសចិត្ត, ខ្ញុំអៀនជំនួសគាត់ជាឪពុកណាស់ មកពីពុកមិនដល់គេ ទើបកូនមើលរំលងបែបនេះ, អាណិតអ៊ំណាស់ ខំរត់អោបកូន តែកូនអោបអ្នកផ្សេង….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×