Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​មហាជន​រិះគន់ ស្រ៊ា​ង ស្រី​និច ចេញមុខ​សុំទោស​ជា​សាធារណៈ និង​លើក​ហេតុផល​ថា មើល​មិនឃើញ​ឪពុ​ក ព្រោះតែ…

spot_img

ក្រោយត្រូវមហាជនរិះគន់យ៉ាងចាស់ដៃ ចំពោះទង្វើអររំភើបខ្លាំងពេក រហូតដល់ថ្នាក់មើល «រំលង» ទឹកចិត្តឪពុកដែលខំរត់លាដៃទៅឱបកូន ដើម្បីអបអរសាទរ តែបែរជាកូនស្រីទៅស្រវ៉ាឱបពិធីការិនីទៅវិញ នៅពេលនេះ សម៉ីខ្លួនបេ​ក្ខនារីមានស្រុកកំណើតនៅខេត្តព្រៃវែង កញ្ញា ស្រ៊ាង ស្រីនិច បានទទួលស្គាល់នូវកំហុសឆ្គងមួយនេះ និងបានបង្ហោះសារសុំទោសទៅដល់បងប្អូនមហាជនជាសាធារណៈ។

បេក្ខនារីវ័យ ២០ ឆ្នាំ រូបនេះ បានធ្វើការសុំទោស និងបកស្រាយចំពោះកំហុសឆ្គងខាងលើនេះ ថា៖ «សូមជម្រាបសួរពុកម៉ែបងប្អូន នាងខ្ញុំ ស្រ៊ាង ស្រីនិច ដែលជាបេក្ខនារីប្រឡងចម្រៀង Cambodian Idol រដូវកាលទី4នេះ ថ្ងៃនេះដែរ នាងខ្ញុំចង់មកសុំទោសជាសាធារណៈ នូវអាកប្បកិរិយា​ឆ្គាំឆ្គង​ទៅលើឪពុករបស់នាងខ្ញុំកាលពីវគ្គ Judge Audition នាងខ្ញុំពិត​ជាគ្មានចេតនា និងមិនបានតាំងចិត្តថា នឹងធ្វើបែបនេះ ហើយក៏មិនចង់បង្កើតអោយមានរឿងខុសឆ្គងបែបនេះទេ ព្រោះតែ​នាងខ្ញុំត្រេតអរខ្លាំងពេក មិនបានមើលគ្រប់ជ្រុងជ្រោយ នាងខ្ញុំពិតជាសុំទោសពិតមែន សង្ឃឹមថាពុកម៉ែបងប្អូននឹងយោគយល់ និងអភ័យទោសដល់រូបនាងខ្ញុំ។ នាងខ្ញុំក៏សូមអរគុណចំពោះពាក្យលើកទឹកចិត្តដល់រូបនាងខ្ញុំ។ សូមអរគុណ»។

បើទោះជា ស្រីនិច បានលើកហេតុផលយ៉ាងណា តែមតិជាច្រើន ហាក់មិនអាចទទួលយកពាក្យសុំទោសនេះសោះ ដោយម្នាក់ៗបានបញ្ចេញមតិផ្សេងៗគ្នាថា៖ «ខ្ញុំសុំបញ្ចេញយោបល់តិចចុះ ពាក្យថា<មិនបានមើលគ្រប់ជ្រុងជ្រោយ> ឪពុកខំរត់ទៅមុខគេហើយ ហេតុអ្វីមើលមិនឃើញ បែរមើលឃើញអ្នកខាងក្រោយវិញចុះ? សូមមើលទឹកមុខគាត់ឡើងវិញ ពេលដែលឃើញកូនរត់ទៅអោបគេមុនខ្លួនឯងជាឪពុកវិញ, កុំសុំទោសសាធារណៈអី សុំទោសគាត់(ពុក)វិញល្អជាង, គាត់ខ្លាចអត់បានធ្វើជាតារា ចឹងហើយរត់ទៅអោបតារាមុនទៅ​ តែគាត់បិទភ្នែកអត់មើលឪខ្លួនឯង, ឈប់រិះ.គន់គាត់ទៀតទៅវគ្គក្រោយធ្លាក់ហើយ, គ្រាន់តែជាប់ទៅវគ្គបន្តប្អូនប៉ុណ្ណឹង ចុះបើលើកពានទៀតមិនឡាបល់យហើយទេអី!,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×