Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ចក្ខុវិស័យឆ្នាំនេះ កម្ពុជារំពឹងថា នឹងសម្រេចឱ្យបានទេសចរអន្តរជាតិចំនួន៨០ម៉ឺន – ១លាននាក់ និងទេសចរផ្ទៃក្នុងចំនួន៨លាននាក់

spot_img

ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានលេខ០០៦ សប្រក ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្តីពី ស្ថានភាពនៃវិស័យទេសចរណ៍ ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ ២០២២។

ក្រសួងទេសចរណ៍សូមជម្រាបជូនដល់សាធារណៈជន និងប្រតិបត្តិករទេសចរណ៍ ទាំងអស់ មេត្តាជ្រាបថា ក្រោយរាជរដ្ឋាភិបាលប្រកាសបើកទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងមក ស្ថានភាពទេសចរណ៍កម្ពុជាបន្តងើបឡើងជាបណ្តើរៗក្នុងទម្រង់ជា អក្សរ V និងរំពឹងថាអាចវិលមករកសភាពដើមវិញនៅឆ្នាំ២០២៥ សម្រាប់ទេសចរអន្តរជាតិ និងឆ្នាំ២០២៣សម្រាប់ ទេសចរផ្ទៃក្នុង ពោលគឺកម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិ៧លាននាក់ នៅក្នុងឆ្នាំ២០២៥ និងទេសចរ ផ្ទៃក្នុង១១លាននាក់នៅក្នុងឆ្នាំ២០២៣។

សម្រាប់ចក្ខុវិស័យឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងសម្រេចឱ្យបានទេសចរអន្តរជាតិចំនួន៨០ម៉ឺន – ១លាននាក់ និងទេសចរផ្ទៃក្នុងចំនួន៨លាននាក់។ ជាក់ស្ដែង ក្នុងរយះ០៤ខែ ឆ្នាំ២០២២នេះ ទេសចរអន្តរជាតិមកកម្សាន្តកម្ពុជា មានចំនួន២៤១,៤៨៥នាក់ កើនឡើង១៩១.៥% និងទេសចរផ្ទៃក្នុងមានចំនួន៥,០៤លាននាក់ កើនឡើង១៦១.៥% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ ការធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ១៣១,៨៦៤នាក់ កើនឡើង ២៤៣.៩%, តាមផ្លូវគោកមានចំនួន១០៦,៦១៤នាក់ កើនឡើង១៣៩.៦% និងផ្លូវទឹកមានចំនួន៣,០០៧នាក់។ ក្រសួងទេសចរណ៍វាយតម្លៃថា កំណើនភ្ញៀវទេសចរនឹងអាចងើបឡើងលឿនចាប់ពីខែសីហា ឆ្នាំ២០២២ តទៅ។ ទីផ្សារ ទេសចរណ៍អាទិភាពរបស់កម្ពុជារួមមាន៖ អាស៊ាន(វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន,ទ្វីបអាស៊ី (ចិន កូរ៉េ ជប៉ុន), ទ្វីបអាមេរិក(អាមេរិក), ទ្វីបអ៊ឺរ៉ុប (បារាំង អង់គ្លេស)។

ដើម្បីធានាបានការស្ដារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នៅ វិធានការគោលនយោបាយដើម្បីគ្រប់គ្រងផលប៉ះពាល់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ចក្នុងឋិរការណ៍វិបត្តិជំងឺកូវីដ-១៩ ចំនួន១០ និងវិធានការគោលនយោបាយគន្លឹះសម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២។ ក្រោមដំបូលនសន្តិភាព និងភាពជោគជ័យដ៏ធំធេងនៃយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ “កម្ពុជានៅតែរក្សាបាន ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងបៃតងសម្រាប់ទេសចរគ្រប់ៗគ្នា”។ អាជីវកម្មទេសចរណ៍បានបន្ត បើកដំណើរការឡើងវិញជាបណ្តើរៗ ក្នុងនោះគិតត្រឹមខែមីនា ឆ្នាំ២០២២នេះ អាជីវកម្មទេសចរណ៍បិទ/ព្យួរមាន ចំនួន ១,៤២៨ទីតាំង និងប៉ះពាល់បុគ្គលិកសរុបចំនួន ២៣,៨៤៣នាក់ បើធៀបនឹងខែមិថុនា ឆ្នាំ២០២១ ដែលជា ដំណាក់កាលប៉ះពាល់ខ្លាំងដោយវិបត្តិជំងឺកូវីដ-១៩ អាជីវកម្មទេសចរណ៍ចំនួន ១,៧៤៩ទីតាំង (ស្មើនឹង៥៥%ន អាជីវកម្មបិទ/ព្យួរកន្លងមក) បានបើកដំណើរឡើងវិញ និងបុគ្គលិកធ្លាប់រងផលប៉ះពាល់ទទួលបានការងារធ្វើឡើងវិញមានចំនួន ២៦,៣៧៦នាក់ (ស្នើនឹង៥២%នៃបុគ្គលិកដែលរងផលប៉ះពាល់សរុប)។ ក្នុងអំឡុងពេលនវិបត្តិនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ដល់បុគ្គលិកដែលត្រូវបានព្យួរការងារក្នុងវិស័យទេសចរណ៍បានចំនួន២២,៩៨១ នាក់ ស្មើនឹង ៥៤៥,៨២៤លើក គិតជាទឹកប្រាក់សរុប ៣០,១៩៦,៥៨៩,៤០០រៀល ប្រហែលនឹង ៧.៥៥លានដុល្លារ អាមេរិក (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយយន្តការឧបត្ថម្ភសាច់ប្រាក់ក្នុងវិស័យទេសចរណ៍ក៏នៅតែបន្ត អនុវត្តសម្រាប់ឆ្នាំ២០២២ទៀត។

ផ្អែកតាមសភាពការណ៍នវិស័យទេសចរណ៍បច្ចុប្បន្ន និងចក្ខុវិស័យទេសចរណ៍នាថ្ងៃអនាគត ពិសេស ឆ្នាំ ២០២២គឺ “ជាឆ្នាំនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ឋ អាជ្ញាធរដែនដឺ ប្រតិបត្តិករទេសចរណ៍ ប្រជាពលរដ្ឋ និងគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ដូចខាងក្រោម៖

១. ចូលរួមគ្នាបង្កើនការផ្សព្វផ្សាយតាមគ្រប់រូបភាព និងមធ្យោបាយទាំងក្នុង និងក្រៅប្រទេសអំពី “កម្ពុជា ជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងបៃតង”។

២. បន្ដពង្រឹងសណ្តាប់ធ្នាប់ និងបដិសណ្ឋារកិច្ចល្អនៅតាមច្រកទ្វារអន្តរជាតិរបស់កម្ពុជា។ ៣. ត្រៀមលក្ខណៈសម្បត្តិក្នុងការងើបឡើងវិញនៃវិស័យទេសចរណ៍ តាមរយៈការរៀបចំគោលដៅ ទេសចរណ៍ឱ្យមានសុវត្ថិភាព សម្បទាទេសចរណ៍ឱ្យបានរួចរាល់ និងការផ្តល់សេវាកម្មឱ្យមានស្តង់ដា ប្រកបដោយស្នាមញញឹម និងតាមគន្លងប្រក្រតីភាពថ្មី។

៤. ចូលរួមជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យកាន់ផុសផុល តាមរយៈការរៀបចំរមណីយដ្ឋានទេសចរណ៍ សម្បទាទេសចរណ៍ និងសេវាកម្មទេសចរណ៍ឱ្យបានល្អទាំងគុណភាព និងថ្លៃសមរម្យ (ជៀសវាងបងចក ឬរើសអើងរវាងទេសចរជាតិ និងអន្តរជាតិ) ពិសេសត្រូវមានការទទួលខុសត្រូវពីសុវត្ថិភាព និងអនាម័យ ក្នុងពេលធ្វើដំណើរកម្សាន្ត។

៥. ចូលរួមសកម្មភាពចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ច ល្អ ដើម្បីពង្រឹងគុណភាពសេវាកម្មឱ្យកាន់តែប្រសើរ និងមានអនាម័យស័ក្កសមជាគោលដៅទេសចរណ៍ ដែលមានសុវត្ថិភាព និងបៃតងស្របតាមគន្លែងប្រក្រតីភាពថ្មី។

៦. អំពាវនាវដល់បុគ្គលិកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ចូលរួមកម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍន៍ ជំនាញ និងបង្កើនសមត្ថភាព រៀបចំដោយក្រសួងទេសចរណ៍ ឬមន្ទីរទេសចរណ៍ដោយឥតគិតថ្លៃ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×