Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ចម ប្រសិទ្ធ៖ ការយល់ដឹងនៃការផលិតចំណីអាហារ ប្រជាពលរដ្ឋនៅមានខ្វះខាត ឲ្យស្របតាមស្តង់​ដារអនាម័យ ខណៈមានសហគ្រាស SME តែជាង ២ម៉ឺនមូលដ្ឋានប៉ុណ្ណោះ បានចុះបញ្ជីទទួលស្គាល់តាមច្បាប់

spot_img

ភ្នំពេញ៖ យោងតាមការសម្រង់ស្ថិតិរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា​សហគ្រាសមីក្រូធុនតូច និងមធ្យម (SME) នៅកម្ពុជា មានប្រមាណជាង ៥សែនមូលដ្ឋាន ប៉ុន្តែការចុះបញ្ញីទទួលស្គាល់តាមច្បាប់ ទើបបានជាង ២ម៉ឺនមូលដ្ឋានអាជីវកម្មប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានធ្វើឡើង ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូសមាគមអ្នកផលិតចំណីអាហារកម្ពុជា ដឹកនាំដោយលោក មេវ សុខទ្រី ជាប្រធានសមាគម។

សមាគមអ្នកផលិតចំណីអាហារកម្ពុជា បង្កើតឡើង ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈ ការបង្កើនតំលៃបន្ថែមលើការកែច្នៃ ផលិតផល ចំណីអាហារ សំរាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារពិភពលោក។

ឯកឧត្តម ចម ប្រសិទ្ធ បានស្នើឲ្យសមាគមនេះ ជួយកៀរគរឲ្យបានសមាជិកច្រើនថែមទៀត ជាមួយនឹងការមកចុះបញ្ជីទទួលស្គាល់តាមច្បាប់ ពីព្រោះបច្ចុប្បន្ន ត្រូវបានធ្វើតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួលជាងមុនច្រើនណាស់។​

ឯកឧត្តម ចម ប្រសិទ្ធ បានការស្វាគមន៍ និងអបអរសាទរចំពោះការបង្កើតសមាគមអ្នកផលិតចំណីអាហារនេះឡើង ពីព្រោះជាវិស័យដ៏មានសារៈសំខាន់ ទាក់ទងនិងជីវភាពប្រចាំថ្ងៃ ហើយផ្នែកខ្លះ បានចូលរួមក្នុងស្តុកយុទ្ធសាស្ត្រចំណីអាហាររបស់ប្រទេស​ ដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ និងចំណីក្រៀមជាដើម។

ឯកឧត្តម ចម ប្រសិទ្ធ បានលើកឡើងពីផលប្រយោជន៍នៃការចូលជាសមាជិកសមាគមនេះ គឺក្រៅពីងាយស្រួល​លើការងារគ្រប់គ្រង គឺបានចែករំលែកនូវព័ត៌មានទីផ្សារ ការងារបណ្តុះបណ្តាល ហើយសមាគម មានសិទ្ធអំណាចតវ៉ាជាសមូហភាព សម្រាប់ផលប្រយោជន៍ក្រុមរបស់ខ្លួន ជាមួយរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ថា បើតាមប្រសាសន៍របស់ឯកឧត្តមចម ប្រសិទ្ធ បានឱ្យដឹងថា ការយល់ដឹងនៃការផលិតចំណីអាហារ ប្រជាពលរដ្ឋនៅមានខ្វះខាត ឲ្យស្របតាមស្តង់ដារ អនាម័យ រួមទាំងអ្នកប្រើប្រាស់ គឺការយល់ដឹងក៏នៅមានកម្រិត ពីសុវត្ថិភាពចំណីអាហារ ពីព្រោះផលិតផលខ្លះ ពេលហូបរាល់ថ្ងៃទៅ នឹងធ្វើឲ្យប៉ះពាល់សុខភាពសាធារណៈ ទាំងរយៈពេលខ្លី និងរយៈពេលវែង។ ដូច្នេះការងារបណ្តុះបណ្តាលស្វែងយល់ ពីស្តង់ដារអនាម័យ ការវេចខ្ចប់ ការស្តុកទុក ជាការចាំបាច់ ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ដើម្បីរក្សាទីផ្សារផលិតផលបានយូរអង្វែង និងមានលទ្ធភាពអាចប្រកួតប្រជែងសម្រាប់ការនាំចេញទៀតផង៕​

spot_img
×