Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ប្រើប្រាស់អាវុ.ធឡាស៊ែរដ៏មានអានុភាពខ្លាំង ប្រឆាំងនឹងដ្រូនវា.យប្រ.ហាររបស់អ៊ុយក្រែន

spot_img

រដ្ឋធានីគៀវ៖ ស្របពេលសង្គ្រាម កំពុងតែវាយប្រហារយុទ្ធគ្នា កាន់តែមានសភាពខ្លាំងក្លាឡើងនោះ រុស្ស៊ី ក៏កំពុងតែដាក់ពង្រាយនូវអា.វុធប្រភេទថ្មី សម្រាប់ប្រឆាំងនឹងដ្រូនវា.យប្រ.ហាររបស់អ៊ុយក្រែន។

សារព័ត៌មាន 7 News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ថា រុស្ស៊ី បានអួតអាងថា ក្រុងមូស្គូ កំពុងតែដាក់ពង្រាយអា.វុធពិសេសថ្មី គឺអា.វុធឡាស៊ែរ សម្រាប់ប្រឆាំងនឹងដ្រូនវា.យប្រ.ហាររបស់អ៊ុយក្រែន។ ប៉ុន្ដែរហូតមកដល់ពេលនេះ អា.វុធប្រភេទនេះ គឺមានមនុស្សតិចតួចណាស់ បានដឹង អំពីលក្ខណៈពិសេស នៃអា.វុធឡាស៊ែរស៊េរីថ្មីរបស់រុស្ស៊ី។

លោក យូរី បូរីសូវ (Yury Borisov) ឧបនាយករដ្ឋមន្រ្ដីរុស្ស៊ី ទទួលបន្ទុកការអភិវឌ្ឍន៍វិស័យយោធា បានថ្លែង នៅក្នុងសន្និសីទមួយ នៅក្នុងរដ្ឋធានីមូស្គូ ថា អាវុធប្រភេទថ្មីនេះ ឈ្មោះ ផេរ៉េស្វេត (Peresvet) កំពុងតែដាក់ពង្រាយពាសពេញ នៅដែនអាកាស ហើយវាអាចធ្វើឲ្យផ្កាយរណប មិនអាចចាប់បាន រហូតដល់ចម្ងាយ ១ ៥០០គីឡូម៉ែត្រ ពីភពផែនដី។

នៅពេលសួរ ថាតើអា.វុធបែបនេះ ត្រូវបានប្រើប្រាស់នៅអ៊ុយក្រែន ហើយឬនៅ? លោកឧបនាយករដ្ឋមន្រ្ដីរុស្ស៊ី បានអះអាងថា «បាទ! អា.វុធប្រភេទនេះ បានប្រើប្រាស់រួចមកហើយ នៅទីនោះ។ អា.វុធប្រភេទនេះ ត្រូវបានគេហៅថា ហ្សាឌីរ៉ា (Zadira)»៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×