Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូលមហាសេដ្ឋីពិភលោក សន្យាបោះឆ្នោត ជូនគណបក្សសាធារណរដ្ឋ

spot_img

រដ្ឋធានីវ៉ាស៊ីនតោន៖ មហាសេដ្ឋីលេខ១របស់ពិភពលោក និង ជានាយកប្រតិបត្ដិក្រុមហ៊ុនថែស្លា (Tesla) បានវាយប្រហារ ទៅលើគណបក្សកាន់អំណាចរបស់សហរដ្ឋអាមេរិក ហើយសន្យា នឹងបោះឆ្នោត ជូនគណបក្សសាធារណរដ្ឋ។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ ថា លោក អេឡូន ម៉ាស់ (Elon Musk) នាយកប្រតិបត្ដិ Tesla បានបញ្ជាក់ កាលពីថ្ងៃពុធ ថា គាត់ចាត់ទុកគណបក្សប្រជាធិបតេយ្យ ជាគណបក្សគួរឲ្យស្អប់ ហើយគាត់នឹងបោះឆ្នោត ជូនគណបក្សសាធារណរដ្ឋ។

លោក Elon Musk ជាថៅកែក្រុមហ៊ុនអវកាសស្ពេសអែក្ស (SpaceX) បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «កាលពីពេលកន្លងមក ខ្ញុំបានបោះឆ្នោត ជូនគណបក្សប្រជាធិបតេយ្យ ដោយសារគិតថា ជាគណបក្សដ៏ល្អបំផុត។ ប៉ុន្តែឥឡូវ ពួកគេក្លាយទៅជាគណបក្ស មានការបែងចែក និងគួរឲ្យស្អប់។ ដូច្នេះខ្ញុំមិនអាចគាំទ្រគណបក្សនេះបន្ដទៀតទេ ហើយខ្ញុំនឹងបោះឆ្នោត ជូនគណបក្សសាធារណរដ្ឋ វិញ។

សារព័ត៌មាន Daily Mail បានរាយការណ៍ថា «លោក Musk បានអះអាងថា រដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ហាក់ដូចជា មិនមានប្រសិទ្ធភាព នៅក្នុងការបំពេញការងារនោះឡើយ។ ប៉ុន្ដែគាត់បានអួតពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ អំពីធ្វើការមានប្រសិទ្ធភាព នៅក្នុងការសម្រេចលើការងារ»៕រក្សាសិទ្ធិដោយ ៖ សារាយSN

spot_img
×