Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនបុរសមេការសំណង់ម្នាក់ ទៅតុលាការចាត់ការ ពាក់ព័ន្ធនឹងបទល្មើស ចេញសែកស្អុយជិត ៨,០០០ ដុល្លារ

spot_img

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២២ បានបញ្ជូនខ្លួនបុរសវ័យចំណាស់ម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ ) ជិត ៨,០០០ ដុល្លារក្នុងការទូរទាត់ ថ្លៃគ្រឿងសំណង់ ហើយ មិនសងលុយគេ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០១៨ ។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្សយមានឈ្មោះ ម៉ង់ សាម៉ន ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ អ្នកម៉ៅការសំណង់ មាន ទីលំនៅផ្ទះលេខ ១២០ ផ្លូវ ២៨ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ” តាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។

ជនសង្ស័យរូបនេះ ត្រូវកម្លាំងនគរបាលកងរាជអាវុធហត្ថ ចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×