Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ យើងមិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមបានទេ ប្រសិនបើយើងពិតជាមានបំណង ដោះស្រាយបញ្ហាប្រឈមរួម នាពេលបច្ចុប្បន្ន

spot_img

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបទអន្តរាគមន៍នៅក្នុង “វេទិកាលើកទី២ នៃគណបក្សនយោបាយ ក្រុមស្រាវជ្រាវ នឹងអង្គការសង្គមស៊ីវិល មកពីបណ្តាប្រទេសប៊ើក (BRICS) ក្រោមមូលបទ “សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការអភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង“ ពីថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានចូលរួមថ្លែងសន្ទរកថាក្នុង “វេទិកាលើកទី២ នៃ គណបក្សនយោបាយ ក្រុមស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល មកពីបណ្ដាប្រទេសប្រ៊ីក (BRICS)” នេះ។ មូលបទរបស់វេទិកាយើងនាពេលនេះ «សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការ អភិវឌ្ឍរួម និងអនាគតដ៏ភ្លឺស្វាង» ពិតជាបានឆ្លើយតបទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមនានាទាំង ប្រពៃណី និងមិនប្រពៃណី ដែលសហគមន៍អន្តរជាតិកំពុងជួបប្រទះ ។

សម្តេចយល់ថា នៅក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស, មិនច្បាស់លាស់ និងស្មុគស្មាញនេះ, យើងមិនអាចបោះបង់ ឬងាកចេញពីយន្តការពហុភាគីនិយមបានទេ ប្រសិនបើយើងពិតជាមានបំណងដោះស្រាយបញ្ហាប្រឈមរួមនាពេលបច្ចុប្បន្ន ។ ក្នុងន័យនេះ អាស៊ាន និង ប្រ៊ីក (BRICS) ក៏ដូចជាសហគមន៍អន្តរជាតិទាំងមូល ចាំបាច់ត្រូវខិតខំប្រឹងប្រែងទ្វេរដង ដើម្បីស្ដារឡើងវិញនូវពហុភាគីនិយម ដែលផ្ដល់អាទិភាពដល់ការរួបរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា ។

ទន្ទឹមនេះដែរ យើងក៏ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់ខ្លាំងចំពោះប្រព័ន្ធអន្តរជាតិ ដែលមាន អង្គការសហប្រជាជាតិជាស្នូល និងអនុញ្ញាតឱ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាជាងការ ប្រឈមមុខដាក់គ្នា ។ លើសពីនេះទៅទៀត យើងមិនគួររារាំងបណ្តាប្រទេសនានា ដោយការដាក់ទណ្ឌកម្មឯកតោភាគី, ការហ៊ុមព័ទ្ធសេដ្ឋកិច្ច ឬប្រើប្រាស់ទណ្ឌកម្មផ្សេងទៀត ដែលបំពានលើច្បាប់អន្តរជាតិ ក៏ដូចជា គោលការណ៍ និងគោលបំណងស្នូលដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ពាក់ព័ន្ធនឹងការស្តារឡើងវិញក្រោយវិបិត្តជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និង ភាពធន់ យើងពិតជាមានភាពចាំបាច់ជំរុញនូវកិច្ចសហការឱ្យបានកាន់តែជិតស្និទ្ធ ដើម្បីធានាថា យើង កំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើម អភិវឌ្ឍន៍សកលរបស់ប្រទេសចិន ដែលរួមបញ្ចូលនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការខិតខំប្រឹង ប្រែងដើម្បីជួយដល់បណ្តាប្រទេសដែលមានការអភិវឌ្ឍទាប ជាពិសេស បណ្តាប្រទេសទទួលរងគ្រោះ យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត ។

ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ ដែលមានមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា យើងរួមជាមួយនឹងបណ្តាប្រទេសសមាជិកជាអាស៊ានផ្សេងទៀត ខិតប្រឹងប្រែងដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីកសាងអនាគតភ្លឺស្វាងជាងមុនសម្រាប់អាស៊ី និង ពិភពលោក ។ ក្នុងន័យនេះ យើងនឹងបង្កើនការខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដងលើការពង្រឹង នូវភាពជាកណ្តាល និងភាពធន់របស់អាស៊ាន ។ យើងក៏កំពុងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវរាល់គំនិតផ្តួចផ្តើម និងវិធានការដែលយើងបានព្រមព្រៀងគ្នា រួមមាន ក្របខ័ណ្ឌស្តារឡើងវិញគ្រប់ ជ្រុងជ្រោយអាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការតភ្ជាប់ទាំងរូបវន្ត និងឌីជីថល, សមត្ថភាព របស់សហគ្រាសធុនតូច និងមធ្យម, និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃយុគ សម័យឌីជីថល និងបដិវត្តន៍ឧស្សាហកម្មទីបួន ។

យើងសូមពឹងផ្អែកលើដៃគូរបស់អាស៊ាន រួមទាំងប្រទេសប្រ៊ីក (BRICS) ចំពោះការគាំទ្រ ដើម្បី ធានាបាននូវភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំនេះ ដែលនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×