Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋប្រទះឃើញ សពអណ្ដែតទឹកដងទន្លេសាប មុខវត្តឧណ្ណាលោម

spot_img

ភ្នំពេញ : សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតក្នុងផ្ទៃទឹក ដងទន្លេសាប បង្កឲ្យមានការភ្ញាក់ផ្អើលឡើង រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៨និង ៣០នាទីព្រឹកថ្ងៃទី ១៩ខែឧសភាឆ្នាំ ២០២២ ស្ថិតនៅត្រង់ចំណុចដងទន្លេសាប មុខវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ បានចុះទៅមាត់ច្រាំងទន្លេក៏បានប្រទះឃើញសពបុរសម្នាក់ មិនទាន់ស្គាល់នូវអត្តសញ្ញាណ ក៏បង្កឲ្យមានការភ្ញាក់ផ្អើលឡើងរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្ដិ៍ជ័យជំនះ ចុះមកពិនិត្យសពក្រោយពីសមត្ថកិច្ច មកដល់ឃើញថា ពិតជាមានសពអណ្ដែតក្នុងទឹកទន្លេមែន ក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការពិនិត្យទៅលើសពរបស់ជនរងគ្រោះ។

បន្ទាប់ពីសមត្ថកិច្ចនគរបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកដល់ធ្វើការពិនិត្យទៅលើសពជនរងគ្រោះឃើញថា ជនរងគ្រោះមានសភាពហើមធុំក្លិនស្អុយ ដោយស្លៀកខោសាច់ក្រណាត់ ពណ៌ខ្មៅជើងវែង ពាក់ស្បែកជើងប៊ូពណ៌ខ្មៅ អាវក្នុងសាច់ក្រណាត់ពណ៌សាច់ អាវខាងក្រៅសាច់ក្រណាត់ខូវប៊យពណ៌ខ្មៅ ដោយមានកាបូបដៃមួយ ពណ៌ខ្មៅទំហំទទឹងមួយតឹកកន្លះ បណ្ដោយពីតឹកកន្លះ ក្នុងនោះមានកាតធនាគារមួយ ទូរស័ព្ទដៃមួយគ្រឿងម៉ាកOPPO និងកាតចាក់វ៉ាក់សាំង ដែលមានឈ្មោះទូច ម៉ៃដាក ជនជាតិខ្មែរ មានអាយុប្រហែលជាង ៣០ឆ្នាំ ទីកន្លែងចាក់វ៉ាក់សាំង នៅវត្តប្រាង្គអណ្ដែត ហៅវត្តម្លិចខេត្តតាកែវ។

ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យ ហើយសពរបស់ជនរងគ្រោះ សមត្ថកិច្ចបញ្ជាក់ថា ពិតជាស្លា.ប់ដោយសារលង់ទឹក រួចសមត្ថកិច្ចក៏បានដឹកយកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×