ពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ កាលពីថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ បានចុះបង្រ្កាប និង ឃាត់ខ្លួនជនសង្ស័យមួយក្រុម មានគ្នាចំនួន៩ នាក់ និងបាននាំខ្លួនពួកគេមកសាកសួរ បន្ទាប់ពីបានរកឃើញពួកគេប្រមូលផ្ដុំគ្នា នៅផ្ទះជួលមួយកន្លែង ប្រព្រឹត្តនៅក្នុងភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ការចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី៩នាក់ខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល រកឃើញពួកគេប្រមូលផ្ដុំគ្នានៅផ្ទះជួល នៅចំណុចបង្រ្កាបខាងលើ ។

បច្ចុប្បន្ននេះ ជនសង្ស័យ ៩ នាក់ខាងលើ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

