Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការដំបូង ជំនុំជម្រះអតីតថៅកែស្ថានីយប្រេង PTT ម្នាក់ ជាប់ពាក់ព័ន្ធបទល្មើស សែកស្អុយជាង ១០ ម៉ឺនដុល្លារ

spot_img

ភ្នំពេញ : សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទម្នាក់ ដែលជាអតីត ថៅកែស្ថានីយប្រេងឥន្ទនៈ PTT ជាប់ពាក់ព័ន្ធនឹងការមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ( សែកស្អុយ ) ជាង ១០ ម៉ឺនដុល្លារ កាលពីអំឡុង ឆ្នាំ ២០២១ ។

យោងតាមដីកា របស់តុលាការរាជធានីភ្នំពេញបានឱ្យដឹងថា ជនជាប់ចោទរូបនេះ មាន ឈ្មោះ សារុន វិធុ រ៉ាក់ ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ អតីតជាថៅកែស្ថានីយប្រេង PTT ដែលមានទីតាំង ស្ថិតនៅរង្វង់មូលគួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅក្នុងសំណុំរឿងក្តីនេះជនជាប់ចោទ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ ពីបទ: ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ” តាមមាត្រា ២៣១ នៃច្បាប់ ស្តីពីឧបករណ៍អាចជួញដូរបាន និង ប្រតិបត្តិការទូទាត់ប្រាក់ ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ១៧ ខែធ្នូ ឆ្នាំ ២០២១ តាម ពាក្យបណ្តឹង របស់ ជន រង គ្រោះ ជាប់ពាក់ព័ន្ធនឹងការចេញសែកស្អុយលើទឹកប្រាក់ជាង ១០ ម៉ឺន ដុល្លារអាមេរិក ។

សំណុំរឿងក្តីនេះ, សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រម នៅព្រឹកថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២២៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×