Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តស៊េរីទំនើប បើកវ៉ាជែងជ្រុលទៅបុក.រថយន្តRAV4 ក្រឡាប់ផ្ងារជើងខ្លួនឯង

spot_img

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនបានបើកវ៉ាជែងជ្រុលទៅបុករថយន្តRAV4 បើកបញ្រ្ចាសគ្នា ចំពីចំហៀងឆ្វេងកង់ខាងក្រោយ បណ្តាលឲ្យដាច់រងការខូចខាត ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើង។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង៤និង២០នាទីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធនិងកូនពីរនាក់ បានបើករថយន្តម៉ាកRAV4 ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2N-2686 បើកបរតាមបណ្តោយផ្លូវថៃហ្គ័រ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានបុរសម្នាក់ បើករថយន្តស៊េរីទំនើបពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BU-8288 បើកបរក្នុងទិសដៅបញ្រ្ចាសគ្នា ពីជើងមកត្បូងក្នុងល្បឿនលឿន បានបើកឡើងឆ្វេងដៃវ៉ារថយន្តមួយគ្រឿង នៅពីមុខក៏ជ្រុលចង្កូតទៅបុករថយន្តRAV4 ចំកង់ក្រោយ ខាងឆ្វេងបណ្តាលឲ្យដាច់រងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កវិញបានក្រឡាប់ផ្ងារជើង បីទៅបួនជុំសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការនិងជំនាញចុះមកដល់រួចឲ្យភាគីទាំងសងខសងសម្រួលគ្នា ដោយភាគីរថយន្តស៊េរីទំនើបអ្នកបង្ក ព្រមសងសំណងត្រឹម ១ ពាន់ដុល្លារ ទៅរថយន្ត RAV4 បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img