Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុវត្តិ ឌី ធារិកា ដង្ហោយហៅម្តាយលើកចុងក្រោយ៖ ហេតុអ្វីម៉ាក់ហូរទឹកភ្នែក ម៉ាក់អើយម៉ាក់ ម៉ាក់កុំអាឡោះអាល័យកូនណាម៉ាក់…

spot_img

ជុំវិញការស្លាប់ឪពុកម្តាយរបស់តារាចម្រៀងស្រី កញ្ញា សុវត្តិ ឌី ធារិកា ដែលបានជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត នៅ​ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២ ឃើញថាបានធ្វើឲ្យមជ្ឈដ្ឋានមហាជនគ្រប់ស្រទាប់ សម្តែងនូវក្តីសោកសង្រេងយ៉ាងខ្លាំង ជាពិសេសអាណិតអាសូរប្អូនស្រី ធារិកា ដែលជាកូនស្រីច្បងនាងយំសន្លប់ម្តងៗ ដែលពិតជាគួរឲ្យសោកស្រណោះណាស់។

សពឪពុកម្ដាយរបស់​សុវត្ថិ​ឌី ធា​រិកា ត្រូវបានបញ្ជូនយកមកទៅ​តម្កល់ធ្វើបុណ្យ​តាមប្រពៃណី នៅ​វត្តស្ទឹងមានជ័យ​តាំងពីយប់ថ្ងៃ​កើតហេតុមកម្ល៉េះ ហើយត្រូវបានបូជា​រួចរាល់ហើយ​កាលពីវេលា​ម៉ោង​៤ ​រសៀលថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២២​ នេះ។

យ៉ាងណាមិញ អ្វីដែលកាន់តែសង្វេគទៀតនោះ គឺនៅពេលបើកមឈូសមើលមុខម្ដាយជាលើកចុងក្រោយ មុនពេលបូជានោះ សុវត្ថិឌី ធារិកា បានស្រែកយំដង្ហោយហៅ​ម្តាយថា «ម៉ាក់អើយ ម៉ាក់ហូរទឹកភ្នែក ម៉ាក់ហូរទឹកភ្នែក អ៊ំតុបអើយ អ៊ំតុបអើយ បងអាហ្នឹងយ៉ាងម៉េចទៅ ម៉ាក់ហូរទឹកភ្នែក អ៊ំតុបអើយ ម៉ាក់ហូរទឹកភ្នែក»។

នៅពេលឃើញសពម្តាយហូរទឹកភ្នែក សុវត្ថិ​ឌី ធា​រិកា បានស្រែកយំកាន់តែខ្លាំង និងស្ទើរសន្លប់ ដោយពោលពាក្យទៅកាន់ម្តាយទៀតថា៖ «ម៉ាក់អើយ… ខ្ញុំសុំប៉ះម៉ាក់ខ្ញុំបានអត់ ឥឡូវខ្ញុំសុំជូតទឹកភ្នែកម៉ាក់ បានអត់ អូយ! ម៉ាក់អើយម៉ាក់ ហេតុអី ម៉ាក់ហូរទឹកភ្នែក ម៉ាក់ខ្ញុំស្អាតណាស់ ម៉ាក់កុំអាឡោះអាល័យខ្ញុំណា ខ្ញុំមើលថែប្អូន ម៉ាក់ណា ម៉ាក់ស្អាតណាស់លោកអើយ ម៉ាក់កុំភ័យ ម៉ាក់ណា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×