Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វា ហ្វា ទម្លាយមុខមាត់គូស្នេហ៍ថ្មី ជាសាធារណ: ក្រោយខកស្នេហ៍នាយ ចឺម

spot_img

ភ្នំពេញ ៖ នៅទីបំផុតតារាសម្តែងកំពុងមានប្រជាប្រិយភាព ហ្វា ហ្វា បានដាច់ចិត្តបង្ហាញមុខមាត់គូស្នេហ៍ថ្មីរបស់ខ្លួនជាសាធារណះហើយ បន្ទាប់ពីជួបស្នេហ៍មិនសមបំណងជាមួយតារាចម្រៀងវ័យក្មេងគឺនាយ ចឺម។

ប៉ុន្មានថ្ងៃមុននេះមហាជន ជាពិសេសបណ្តាលអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើល ក្នុងពេលគេបានឃើញ ហ្វា ហ្វា បានដាក់ Relatoinship ជាមួយបុរសសង្ហាវ័យក្មេងមួយរូប ដែលនោះគេសន្និដ្ឋាន បុរសរូបនេះជាគូស្នេហ៍ថ្មីរបស់នាង។

យ៉ាងណា ហ្វា ហ្វា នៅមិនទាន់ចេញមុខបញ្ជាក់ឲ្យច្បាស់ពីទំនាក់ទំនងជាមួយបុរសវ័យក្មេង ដែលកំពុងរស់នៅសហរដ្ឋអាមេរិកនៅឡើយទេ រហូតមកទល់ពេលនេះ។

យ៉ាងណា មហាជន ជាពិសេសបណ្តាមិត្តភក្តិក្នុងសង្គមសិល្បៈដូចគ្នា បានចូលរួមសម្តែងការអបអរសាទរជាបន្តបន្ទាប់ ខណៈពេលដែល ហ្វា ហ្វា បានត្រឹមសម្តែងការអរគុណប៉ុណ្ណោះ។

គួរបញ្ជាក់ថា ហ្វា ហ្វា និងនាយ ចឺម បានបង្កាត់ទំនាក់ទំនងក្រៅឆាកមួយរយៈ ក៏បានចែកផ្លូវគ្នាវិញកាលពីអំឡុងឆ្នាំ២០១៩ ក្រោមហេតុផលអស់ចិត្តរៀងខ្លួន។

យ៉ាងណា បើទោះបិជាបានបែកបាក់គ្នាក៏ពិតមែន ប៉ុន្តែ ហ្វា ហ្វា នៅតែរាប់អានក្រុមគ្រួសារនាយ ចឺម ជាធម្មតា ប៉ុន្តែសម្រាប់ទំនាក់ទំនងស្នេហ៍ជាមួយនាយ ចឺម នោះគឺនាងអះអាងថា មិនអាចបកក្រោយបានឡើយ ខណៈពេលនាយ ចឺម ក៏រកបានគូស្នេហ៍ថ្មី និងបានចេញមុខយ៉ាងបើកចំហរផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

spot_img
×