ភ្នំពេញ ៖ បវរកញ្ញា ដ៏ស្រស់ស្អាតប៉ុន្មានជំនាន់ បានធ្វើឲ្យគេភ្ញាក់ផ្អើលនៅ ពេលដែលនាងទាំងនោះ បានក្លាយជាគណៈកម្មការហើយ បន្តតួនាទីជ្រើសរើសរលកថ្មី។ អ្វីដែលគេមើលឃើញបានធ្វើឲ្យគេជក់ចិត្តដោយសារ ការគ្រងឈុតសម្លៀកបំពាក់របស់ ពួកគេពិតជាស្រស់ស្អាតហើយសាកសមបំផុត មិនអាចអត់សរសើរមិនបានឡើយ។ លើសពីនេះ ក៏បានចម្រាញ់រកឃើញបេក្ខនារី២០រូបផ្សេងទៀត ដែលបានចម្រាញ់សម្រាប់ប្រកួត រដូវកាលថ្មី។
ចេញលទ្ឋផលហើយ នារីដ៏ស្រស់ស្អាត ចំនួន២០រូប ត្រូវបានកំណត់ឲ្យក្លាយយជា បេក្ខភាពប្រឡងបវរកញ្ញា ចក្រវាឡកម្ពុជា ឆ្នាំ២០២២ រដូវកាលថ្មី។ ឆ្លងកាត់ការធ្វើតេស្តលើបេក្ខភាពចំនួន២ថ្ងៃ នៅចុងបញ្ចប់បានសម្រេចលទ្ឋផល ដោយនារីៗវ័យឆ្លាតល្មមសមគួរមួយចំនួន ត្រូវបានគណៈកម្មការជ្រើសបាន យ៉ាងផ្ចិតផ្ចង់។ តើបេក្ខនារីមួយរូបណាជា favorite របស់អ្នក….?

ឆ្នាំថ្មីនេះជាឆ្នាំ ដែលអ្នករៀបចំការប្រកួតមើលឃើញថា អ្នកមកដាក់ពាក្យប្រកួតសុទ្ឋតែជាអ្នកមាន សមត្ថភាពល្អៗ ហើយកើតចេញពីបេក្ខភាព ដែលធ្លាប់ប្រកួតកន្លងមក ដឹងតិចនិចច្រើន។ ខ្លះក៏ជាតារាសម្តែង ខ្លះក៏ជាអតីតកញ្ញាឯកជាប់លេខ ក្នុងកម្មវិធីមុនៗដែរ។ ដូចនេះវាបានក្លាយជាវេទិកា រំលេចឡើងដោយភាពខ្លាំង ដែលត្រូវធ្វើឲ្យគណៈកម្មាការទាំងអស់ បែកញើសជាថ្មី ក្នុងការដៅរក តួឯកពិតប្រាកដមួយ។

បេក្ខភាពជំនាន់ទី៦ នេះជាkeyមួយអាចជួយឲ្យបេក្ខនារីប្រើប្រាស់សម្លៀកបំពាក់ឲ្យសមទៅនិងកម្មវិធី screening day ជាថ្ងៃពិសេសមួយដែលខាងអ្នករៀបចំកម្មវិធីមើលទៅលើសក្តានុពលរបស់បេក្ខភានីមួយៗ [first impressions]។ សម្លៀកបំពាកជ្រើសមកបង្ហោះគឺស៉ីនិងថ្ងៃscreeningអាចប្រើប្រាស់បាន បាញ់យកពិន្ទុតាំងពីថ្ងៃតំបូង។
យ៉ាងណានេះ ជាគម្រូមួយល្អព្រោះ ការតុបតែងឈុតរៀមច្បង ដែលបានឃើញនេះ បានបង្ហាញពីគម្រូមួយ ហើយត្រូវជាការត្រួសត្រាយផ្លូវល្អៗ ដល់ប្អូនៗជំនាន់ក្រោយ។ យើងរំពឹងទៀតថា បេក្ខនារីទាំង២០រូប MUC22 និងព្យាយាមធ្វើឲ្យបានល្អ ហើយបានត្រងត្រាប់អ្វីដែលថ្មីពី បងៗជាម្ចាស់មកុដចង្អុលបង្ហាញ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM











