Monday, January 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសមេការសំណង់ម្នាក់ ពាក់ព័ន្ធនេងការចេញសែកស្អុយ ៧,៦០០ដុល្លារ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២២ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទដែល ជាមានមុខរបរ ជាមេការ សំណង់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ការចេញសែកស្អុយដែលមានទឹកប្រាក់ ចំនួន ៧,៦០០ ដុល្លារ ក្នុងការទូទាត់ ថ្លៃទេថ្លៃទិញគ្រឿងសំណង់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០១៨ ។

យោងតាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នរបស់លោក សាន ប៊ុ ន ធឿ ន ជាចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ បានឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ម៉ង់ សាម៉ន ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ អ្នកម៉ៅការសំណង់ មានទីលំនៅផ្ទះលេខ ១២០ ផ្លូវ ២៨ ស្ថិតក្នុងសង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។

ជនត្រូវចោទ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ ” មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ” តាមមាត្រា ២៣១ នៃ ច្បាប់ ស្តី ពី ឧបករណ៍អាចជួញដូរបាននិង ប្រតិបត្តិការទូទាត់ប្រាក់ ។

ជនសង្ស័យរូបនេះ ត្រូវកម្លាំងនគរបាលកងរាជអាវុធហត្ថ ចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×