Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មកររចំនួន០៥នាក់ ជិះជណ្តើររ៉កយោឡើងលើអគារ ដា.ច់ធ្លា.ក់ពីជាន់ទី១៥ បណ្តាលឲ្យស្លា.ប់ចំនួន០៤នាក់

spot_img

ព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា មនុស្ស៤នាក់បានស្លា.ប់(៣នាក់ស្លា.ប់នៅកន្លែងកើតហេតុ ម្នាក់ស្លាប់នៅមន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយហេតុការណ៏ដាច់ខ្សែយោងជណ្តើរយន្ត នៅអាគារខ្ពស់កំពុងសាងសង់មួយកន្លែងតាមផ្លូវសេតេ ។

នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០៧និង៣០នាទីកម្លាំងជំនាញអធិការដ្ឋាននគរ
បាលក្រុងព្រះសីហនុ ទទួលបានពត៌មានថា: មានកម្មករខ្មែរចំនួន០៥នាក់ ជិះជណ្តើររ៉កយោឡើងលើអគារកំពុងសាងសង់នៅចំណុចផ្លូវ សេតេក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុង+ខេត្ត ព្រះសីហនុ បានដា.ច់ធ្លា.ក់ ពីជាន់ ទី១៥ បណ្តាលឲ្យស្លា.ប់នៅនឹងកន្លែងកើតហេតុចំនួន០៣នាក់៖១.ឈ្មោះ វល្លិ ភេទប្រុស អាយុ៥៣ឆ្នាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (ស្លា.ប់) ។ ២.ឈ្មោះ នូ ស៊ីនួន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ខណ្ឌ័មិត្តភាព ខេត្តព្រះសីហនុ(ស្លា.ប់) ។ ៣.ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តមានជ័យ(ស្លា.ប់) ។ ៤.ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ បានស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីពេទ្យ 888(ស្លា.ប់) ។ ៥.រងរបួសធ្ងន់ ឈ្មោះ ហេង សីហា អាយុ២៨ឆ្មាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង សង្គ្រោះនៅមន្ទីរពេទ្យ ។

បច្ចុប្បន្ន សាកសពបានរក្សាទុកបណ្ដោះអាសន្ន នៅសាលតម្កល់សពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើនីតិវិធីបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img