Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចែក​គ្នា​ដឹ​ង! ក្រោយ សុ​វត្តិ ឌី​ធា​រិកា បាត់បង់​អ្នកមានគុណ​ទាំងពី​រ ក្នុង​គ្រោះ​អកុសល​នេះ កញ្ញា ពេជ្រ សួគ៌​លី ប្រាប់​ពី​វិ​ធី​បំ.បែ.ក​កញ្ចក់ ពេល​ឡាន​ធ្លា.ក់​ចូល​ទឹ​ក

spot_img

ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចហើយ ជុំវិញករណីឪពុកម្តាយរបស់កញ្ញា សុវត្តិ ឌី ធារិកា បានបាត់បង់ជីវិតត្រឹមមួយប៉ព្រិចភ្នែក នៅក្នុងគ្រោះថ្នាក់ក្រឡាប់រថយន្ត ចូលក្នុងប្រឡាយទឹក ​ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២២។

បើតាមប្អូនស្រី ធារិកា បាននិយាយថា ឪពុកម្តាយរបស់នាងបានស្លាប់ គឺដោយសារថប់ដង្ហើមនៅក្នុងទឹក ព្រោះរថយន្តជាប់ Lock ខណៈពួកគាត់ក៏មានជំងឺលើសឈាមទៀតផង។

ជាមួយគ្នានេះផងដែរ កញ្ញា ពេជ្រ សួគ៍លី ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ទៅចំពោះតារាចម្រៀង សុវត្ថិឌី ធារិកា ហើយក្នុងនោះកញ្ញាបានចែករំលែកបទពិសោធន៍ ដែលស្រាវជ្រាវពីវិធីសង្គ្រោះបឋម តាមរយៈការ «វាយបំបែកកញ្ញក់» ជាមួយរបស់ដែលមាននៅក្នុងឡានស្រាប់ បន្ទាប់ធ្លាក់ចូលទៅក្នុងទឹក។

ចែករំលែកវីដេអូ ពីវិធីរំដោះខ្លួនចេញពីរថយន្តធ្លាក់ចូលទឹក កាលពីព្រលប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ កញ្ញា ពេជ្រ សួគ៌លី បានភ្ជាប់ Caption ថា៖ «វិធីបំបែកកញ្ចក់ឡាន ពេលឡានធ្លាក់ចូលទឹក សង្ឃឹមថា Video នេះនឹងជាប្រយោជន៍ដល់បងប្អូន សុំទោសចំពោះកំហុសខុសឆ្គង»។

នៅក្នុងវីដេអូ ដែលគេបង្ហាញពីរបៀបវាយកញ្ចក់រថយន្តនៅក្នុងទឹក កញ្ញា សួគ៌លី បានពន្យល់តាមវីដេអូឲ្យបងប្អូនឲ្យដឹងថា នៅពេលរថយន្តធ្លាក់ចូលទឹក អ្វីដែលយើងត្រូវសង្គ្រោះបឋម គឺដកផ្នែកក្បាលនៃកៅអីខាងមុខ និងបន្ទាប់មក យកជើងដែកទាំងពីរស៊កចូលផ្នែកគែមខាងក្រោមកញ្ចក់ រួចគាស់ជាមួយស្មារតីដ៏នឹងន៎ នោះកញ្ចក់នឹងរបើកហើយ ឬអាចប្រើទុររឺវីសគាស់ក៏បានដែរ ដោយដំវាចូលប្រហែល២-៣ ថ្នាំងដៃ រួចគាស់ នោះកញ្ចក់នឹងរបើកដូចគ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×