Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការកឹបកេងប្រាក់ពីក្រុមហ៊ុនជាង២ ម៉ឺនដុល្លារអាមេរិក

spot_img

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទម្នាក់ និងបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការការកឹបកេងប្រាក់ពីក្រុមហ៊ុនដែលគាត់ធ្វើការ មានចំនួនជាង ២ ម៉ឺនដុល្លារអាមេរិក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ។

យោងតាមដីកាបង្គាប់ឱ្យឃុំបណ្តោះអាសន្នរបស់ លោកស្រី សាយ ស្រីលក្ខណ៍ ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទ រូបនេះ មានឈ្មោះ សុក តូច ភេទប្រុស អាយុ ៣០ ឆ្នាំ ។ ជនត្រូវចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ” រំលោភលើទំនុកចិត្ត ” តាមមាត្រា៣៩១និងមាត្រា៣៩២នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនលោកស្រី លី ស្រូយ កាលពីថ្ងៃ ទី ១៣ ខែឧសភា ឆ្នាំ២០២២ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×