Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហង្ស ម៉ានីតា ត្រូវបានព្យាករណ៍ថា ឆ្ពោះដណ្តើមមកុដចក្រវាឡកម្ពុជា២០២២

spot_img

ភ្នំពេញ ៖ មិនទាន់បាន បង្ហាញខ្លួនដល់វគ្គសំខាន់ៗ ច្រើនដងផង ពេលនេះ កញ្ញាហង្ស ម៉ានីតា ដែលជាកូនខ្មែរកាត់បារាំង កំពុងឆក់បានការតាមដានណាស់ សម្រាប់ការប្រកួតបវរកញ្ញាចក្រវាឡ២០២២របស់កម្ពុជា។ មានមតិខ្លះលើកឡើងថា ម៉ានីតា នឹងឈអោយរៀមច្បង ងិន ម៉ារ៉ាឌី បំពាក់មកុដឲ្យនាពេលចូលដល់ថ្ងៃផ្តាច់ព្រត្រ័ដែល នឹងមកដល់នាថ្ងៃទី១៥ មិថុនា ឆ្នាំ២០២២ខាងមុខនេះ។

អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដាក់ការព្យាករណ៍ទុកមុនថា មកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ឬ Miss Universe Cambodia 2022 អាចនឹងបានទៅលើបវរកញ្ញាកូនខ្មែរកាត់បារាំង ហង្ស ម៉ានីតា នេះក៏ដោយសារតែមើលឃើញលើរូបសម្រស់ និងសមត្ថភាពរបស់នាង។
តាមការបង្ហោះនៅលើផេកហ្វេសប៊ុករបស់ថៃមួយ បានលើកឡើងថា ៖ « 1 នៅក្នុងចំណោមបេក្ខភាពបវរកញ្ញា Miss Universe Combodia 2022 គឺ Manita Hang (ហង្ស ម៉ានីតា) កូនខ្មែរកាត់បារាំង រូបសម្រស់ស្អាតដូចជាហង្ស ទៅតាមឈ្មោះណាស់នេះ»។

ចំពោះអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា បានចាប់អារម្មណ៍ស្គាល់ បវរកញ្ញា ហង្ស ម៉ានីតា នៅពេលដែលជ័យលាភីរងទី ២ Miss Tourism Metropolitan 2016 ហើយនាងមានមុខមាត់ស្រដៀងគ្នាខ្លាំងនឹង Miss World 2013 នាង Megan Young ដែលជាជនជាតិហ្វីលីពីនផងដែរ។ បវរកញ្ញា ហង្ស ម៉ានីតា ជាបេក្ខភាពដែលពោរពេញដោយអ្នកមានទេពកោសល្យ ទាំងចំណេះដឹង បទពិសោធន៍ និងភាពឆ្លាតវៃ។ ការព្យាករណ៍របស់ហ្វេនពីក្រៅប្រទេស និងក្នុងប្រទេស អាចជំរុញទឹកចិត្តឱ្យកញ្ញាកាន់តែពោរពេញដោយកម្លាំងចិត្តចូលទៅ មកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ បន្តវេនពីកញ្ញា ងិន ម៉ារ៉ាឌី។ មិនត្រឹមតែ ប៉ុណ្ណោះទេ ប្រជាជនថៃ អ្នកនិយម តាមដានវិស័យបវរកញ្ញា ក៏ភ្ញាក់ផ្អើលណាស់ដែរ ពេលមើលឃើញពីរូបសម្រស់ របស់ខ្មែរយើង ហើយយល់ដូចគ្នាថា ពិតជាស្រស់ស្អាត។ នេះជាការលើកទឹកចិត្តមួយ ដើម្បីប្រឹងប្រែង បន្ថែមទៀតឆ្ពោះយកភាពលេចធ្លោ។

យ៉ាងណាក៏ដោយ នេះជាការស្មានតាមមតិរៀងខ្លួនប៉ុណ្ណោះ ព្រោះឆ្នាំនេះ នៅមាននារីវ័យឆ្លាត ជាច្រើនទៀត ក៏កំពុងវាយលុក បង្ហាញសមត្ថភាពដូចគ្នា ហើយពេញដោយ បទពិសោធន៍ម្យ៉ាងម្នាក់។ មានតែគណៈកម្មការ ប៉ុណ្ណោះដែលជា អ្នកតាមដានគ្រប់ជំហ៊ាន ថាតើជាម៉ានីតា ឬជាអ្មកផ្សេង សម្រាប់ក្លាយជាម្ចាស់មកុដថ្មី៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×