Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំទាវឧកញ៉ាមួយរូប ចំណាយជាង ១ ម៉ឺនដុល្លារ ជួយធ្វើបុណ្យសពឪពុកម្តាយ សុវត្ថិឌី ធារិកា

spot_img

ភ្នំពេញ ៖ទឹកចិត្តប្រពៃលោកជំទាវថ្នាក់ឧកញ៉ាមួយរូបបានចំណាយលុយប្រមាណជាង ១ ម៉ឺនដុល្លារ សម្រាប់ការរៀបចំពិធីបុណ្យសពរបស់ឪពុកម្តាយ សុវត្ថិឌី ធារិកា ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍។

លោកជំទាវឧកញ៉ា ម៉ែន ចិន្តា ដែលជាអ្នកជំនួញមួយរូបបានចំណាយថវិកាទាំងស្រុងសម្រាប់ការរៀបចំពិធីខាងលើ ខណះពេលឧកញ៉ារូបនេះក៏យល់ព្រមទទួលយក សុវត្ថិឌី ធារិកា ធ្វើជាកូនធម៌ផងដែរ។

ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់អ្នកនាងថា ពិធីបុណ្យសពប៉ាម៉ាក់របស់ប្អូនស្រី សុវត្ថិឌី ធារិកា បានចប់កាលពីម្សឹលមិញរួចរាល់ហើយ ហើយ នៅក្នុងពិធីបុណ្យទាំងមូលគឺរាល់ការចំណាយទាំងអស់ គឺ លោកជំទាវឧកញ៉ា ម៉ែន ចិន្តា & ស្វាមី Chhit Chaiya ជាអ្នករ៉ាប់រងការចំណាយទាំងអស់នៅក្នុងពិធីបុណ្យទាំងមូល។

អ្នកនាងបញ្ជាក់ថា ការចំណាយអស់ចំនួន ( 15328$) នាងខ្ញុំសូមអរគុណទឹកចិត្តដ៏ថ្លាថ្លៃប្រកបដោយសប្បុរសធម៌របស់លោកជំទាវ និង ស្វាមី ។
សពឪពុកម្តាយរបស់ សុវត្ថិឌី ធារិកា ត្រូវបានបូជារួចរាល់កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ។

ពិធីបូជាបានធ្វើឡើងយ៉ាងសោគសង្រែងក្រោមសម្លេងស្រែកទ្រហរយំ និងភាពក្តុកក្តួលជាទីបំផុតពី សុវត្ថិឌី ធារិកា សាច់ញាតិ និងមិត្តសិល្បះជាច្រើន ដែលបានចូលរួមក្នុងពិធី។
សុវត្ថិឌី ធារិកា បានសន្លប់ជាច្រើនដង ក្នុងពេលដែលផ្ទះអគ្គីបានចាប់ផ្តើមឆាបឆេះរំលាយសាកសពឪពុកម្តាយរបស់នាង ដែលជាការលាគ្នាចុងក្រោយ គ្មានថ្ងៃត្រឡប់។
សុវត្ថិឌី ធារិកា ត្រូវបានអ្នកស្រីម៉ែន ចិន្តា ចូលមកបំពេញតួនាទីជាម្តាយ។

មរណៈភាពរបស់ ប៉ាម៉ាក់របស់ សុវត្ថិឌី ធារិកា បង្ហាញអោយមហាជន អាណិតក្រុមគ្រួសារនាងគ្រប់ៗគ្នា ។ ពិសេសខ្លោចផ្សារបាត់មេបា ដូចអកព្រាត់ទ្រនំ។ ពេលនេះសពឪពុកម្ដាយ តារាចម្រៀង សុវត្ថិឌី ធារិកា ដឹកពីខេត្តព្រះវិហារ តាមរយៈរថយន្តដើម្បីយកមកធ្វើបុណ្យនៅ វត្តស្ទឹងមានជ័យ។រូបភាពតារាចម្រៀងស្រីរូបនេះ និងប្អូនប្រុស យំសោកឱបសពឪពុកម្ដាយ ពិតជាធ្វើឱ្យមហាជនខ្លោចចិត្តអាណិតដល់រូបនាងនិងប្អូនប្រុសខ្លាំងណាស់។

យ៉ាងណាពេលនេះ ធារិកា និងប្អូនប្រុសហាក់មិនមានជីវិតកន្តោចកន្តែងឡើយ ពោលដោយសារមានឧកញ៉ាចិត្តធម៌ខាងលើយកធ្វើជាកូនធម៌ ខណៈពេលដែលនាងក៏ទទួលបានការលើកទឹកចិត្តពីអ្នកសិល្បះយ៉ាងច្រើនកុះករផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

spot_img
×