Thursday, June 8, 2023

កាន់តែ​ស្រណោះ! សុ​វត្តិ ឌី​ធា​រិកា យក​ធាតុ​អ្នកមានគុណ​ទាំងពីរ ទៅ​បាច​ក្នុង​ទន្លេ ទាំង​ក្តី​អាឡោះអាល័យ​បែបនេះ…

spot_img

ដូចដែលប្រិយមិត្ត នៅក្នុងបណ្តាញសង្គមជាច្រើន បានទទួលជ្រាបហើយ សពឪពុកម្តាយរបស់ សុវត្តិ ឌី ធារិកា ត្រូវបានបូជារួចរាល់នៅក្នុងវត្តស្ទឹងមានជ័យ កាលពីវេលាម៉ោង ៤ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្រោមទិដ្ឋភាពបងប្អូនសាច់ញាតិ និងអ្នកសិល្បៈយ៉ាងច្រើន ចូលរួមស្ថិតក្នុងទឹកមុខសង្វេគខ្លាំងគ្រប់ៗគ្នា។

ដោយឡែក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីពិធីបុណ្យសព ត្រូវបានបញ្ចប់ ប្អូនស្រី សុវត្តិ ឌីធារិកា រួមជាមួយបងប្អូនសាច់ញាតិ បាននាំយកធាតុឪពុកម្តាយរបស់នាង ទៅធ្វើពិធីសូត្រមន្តបាចចូលក្នុងទឹកទន្លេចតុមុខ។ ហើយជាមួយគ្នានោះ អ្វីដែលគួរឲ្យស្រណោះបំផុតនោះ គឺតាមរយៈវីដេអូ បានបង្ហាញប្អូនស្រី ធារិកា អង្គុយឱនមុខចុះ ក្នុងទឹកមុខយ៉ាងស្រងូតស្រងាត់ ព្រោះតែនាងធ្វើចិត្តមិនទាន់បាន ដោយនៅតែមិនអស់អាល័យ ចំពោះអ្នកមានគុណទាំងពីរ។

ក្រោយពីបានឃើញវីដេអូនេះហើយ បងប្អូននៅក្នុងបណ្តញសង្គមជាច្រើន បានសម្តែងនូវក្តីរំជួលចិត្ត និងលើកទឹកចិត្តដល់ប្អូនស្រី សុវត្តិ ឌីធារិកា ថា៖ ​«ពិបាកទទួលយកណាស់ ខ្ញុំបានមើលលើកណាក៏យំតាមប្អូនស្រីធារិកាដែរ, រឹងមាំឡើងក្មួយស្រីអុំយល់ពីអារម្មណ៌មួយនេះ ពីព្រោះមានសុខមានទុក្ខ មានការជួបក៏ត្រូវតែមានបែកជាមិនខានហ្នឹង ត្រូវតែស៊ូៗក្មួយស្រី, ម៉ាក់ប៉ាអូនគាត់ឈរចាំមើលអូនពីក្រោយ និងថែរក្សារអូនរហូត ជូនពរប្អូនស្រីរឹងមាំបន្តដំណើរទៅមុខទៀត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×