Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ឪពុកម្នាក់ ពាក់ព័ន្ធករណី រំ.លោភទៅលើ… នៅខេត្តពោធិ៍សាត់

spot_img

ខេត្តពោធិ៍សាត់ ៖ កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ កាលពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២២ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ជាឪពុក ពាក់ព័ន្ធករណី រំ.លោភសេព.សន្ថវះ ទៅលើកូនស្រីខ្លួនឯង ដែលមានអាយុ១០ ឆ្នាំ ប្រព្រឹត្តនៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានឲ្យដឹងថា ជនសង្ស័យខាងលើមាន ឈ្មោះ ធុយ ថន ភេទប្រុស អាយុ ៣៩ ឆ្នាំ ( ត្រូវជាឪពុក ) ។ ចំណែកក្មេងរងគ្រោះអាយុ ១០ឆ្នាំ ( ត្រូវជាកូន) ។ អ្នកទាំងពីរនាក់ មានទីលំនៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងកសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួន ទៅតុលាការ ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×