Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ព័ន្ធ​ចោរលួច កាច់​សោក​ម៉ូតូ មួយ​សំបុក ត្រូវបាន​បំបែក​ដោយ​ព័ត៌មាន​សម្ងាត់ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤​ខែឧសភា ឆ្នាំ​២០១៨ បាន​បញ្ជូន​ក្រុម​សម្ព័ន្ធ​ចោរលួច កាច់​សោក​ម៉ូតូ​ជាច្រើន​នាក់ ត្រូវ​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តន៍​វិធានការ​ច្បាប់​។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ព័ត៌មាន​សម្ងាត់ ពី​ភ្នាក់ងារ​ផ្តល់ព័ត៌មាន ក្តាប់បាន​ដំណឹង​ថា មាន​ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស្កូ​ប​ពី ពណ៌​ស ពី​ខេត្តសៀមរាប មក​ផ្ញើទុក​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ភាព​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី​។​

​ក្រោយពេល​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ចុះ​ស្រាវជ្រាវ​ជាក់ស្តែង រហូតដល់​វេលា​ម៉ោង ១៣ និង ៣០​នាទី ថ្ងៃទី​១២ ខែឧសភា សមត្ថកិច្ច​អាវុធហត្ថ បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ និង ដកហូត​បាន​ម៉ូតូ​១​គ្រឿង ម៉ាក​ស្កូ​ប​ពី ពណ៌​ស ស្លាក​លេខ ភ្នំពេញ 1GJ-9589 (​ជា​ស្លាក​លេខ​ក្លែងបន្លំ​) នៅមុខ​មន្ទីរពេទ្យ រុស្សី​។​

​តាម​វិធានការណ៍​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​សារភាពថា រូបគេ​មានឈ្មោះ គឹម ណា​យ៉ា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ព្រូឡាន ស្នាក់នៅ សង្កាត់​កោះកុង ក្រុង​កោះកុង ខេត្តកោះកុង​។ រីឯ​ម៉ូតូ​១​គ្រឿង ម៉ាក​ស្កូ​ប​ពី​ខាងលើ ពុំមែន​ជា​របស់​រូបគេ​ឡើយ ដោយ​រូបគេ​គ្រាន់តែ​ត្រូវបាន​ជន​ម្នាក់​ឈ្មោះ សិទ្ធិ ហៅ ឌី ស្នាក់​នៅឯ​ខេត្តសៀមរាប ប្រាប់​ឲ្យ​មក​ទទួល​ម៉ូតូ ពី​បុរស​ម្នាក់ នៅ​ពេទ្យរុស្ស៊ី និង យក​ថ្នាំញៀន ១​កញ្ចប់ ប្រគល់​ឲ្យ​បុរស​នោះ​ត្រឡប់​ទៅវិញ​។ ហើយ​ថ្នាំញៀន ដែល​ប្រគល់​ឲ្យ​ទៅ​បុរស ជា​អ្នកជិះ​ម៉ូតូ​មកពី​សៀមរាប​នោះ គឺ​ឈ្មោះ សិទ្ធិ ហៅ ឌី ដែល​នៅឯ​ខេត្តសៀមរាប បាន​ឲ្យ​រូប​ខ្លួន ទៅ​ទទួលយក​ពី​បុរស​ម្នាក់​ផ្សេងទៀត នៅក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​។​

​ក្រោយពេល​ក្តាប់​ព័ត៌មាន​បាន​យ៉ាង​ច្បាស់លាស់​ថា ជនសង្ស័យ​ដែលជា​មេខ្លោង ឈ្មោះ សិទ្ធិ ហៅ ឌី កំពុង​លាក់ខ្លួន នៅក្នុង​បន្ទប់​លេខ​៥ ផ្ទះសំណាក់​ម៉ា​នី​អង្គរ ខេត្តសៀមរាប អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ផ្តល់ព័ត៌មាន​ស្តីពី អត្តសញ្ញាណ រូបថត និង​ទីតាំង ទៅដល់​អាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​ចុះ​ស្រាវជ្រាវ​។ រហូតដល់​វេលា​ម៉ោង ១៨ នៅ​ថ្ងៃទី​១២ ខែឧសភា អាវុធហត្ថ​ខេត្តសៀមរាប បាន​ឃាត់ខ្លួន ជនសង្ស័យ ៣​នាក់​ជា​បន្តបន្ទាប់ តាម​ការចង្អុលបង្ហាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ចាប់យក​វត្ថុតាង​មួយចំនួន​ដូចជា​៖ ស្លាក​លេខ​ម៉ូតូ ចំនួន ១១ បន្ទះ ម៉ូតូ​ចំនួន ២​គ្រឿង គឺ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ ២០១៨ ពណ៌​ខ្មៅ លេខ​តួ​/​លេខ​ម៉ាស៊ីន 5237632 (​ពាក់​ស្លាក​លេខ​ក្លែងបន្លំ ព្រៃវែង​1L-6558 ) និង ម៉ាក​ហុងដា​ហ្សូ​ម​ម័​រ​អ៊ិ​ច ពណ៌​ក្រហម​លាយ​ខ្មៅ ស៊េរី​ឆ្នាំ ២០១៧ លេខ​តួ​/​លេខ​ម៉ាស៊ីន 5118483 (​ពាក់​ស្លាក​លេខ​ក្លែងបន្លំ ភ្នំពេញ​1GY-1279) ព្រមទាំង​សម្ភារៈ​កាច់​សោ “​ក​” មួយចំនួនធំ ។​

​នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ បើក​ការស្រាវជ្រាវ​បន្ត រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ សំ រស្មី អាយុ​២៧​ឆ្នាំ នៅ​ចំណុច​ភូមិ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ជននេះ គឺជា​អ្នកចាត់ចែង​យក​ម៉ូតូ​ដែល​លួចបាន ទៅ​លក់​បន្ត ព្រមទាំង​ចាប់យក​វត្ថុតាង​រួមមាន​
​ម៉ូតូ​ម៉ាក​C B R​ពណ៌​ខ្មៅ​បិត​ស្គុ​ត​ពណ៌​ក្រហម ១​គ្រឿង ស្លាក​លេខ ព្រះសីហនុ 1F-0322 ជា​ម៉ូតូ​លួច​កាច់​សោ “​ក​” មកពី​ខេត្តសៀមរាប និង​បាន ទៅ​ឆែកឆេរ​នៅ​បន្ទប់​ជួល​របស់​ជនសង្ស័យ រកឃើញ​គ្រឿងញៀន​ប្រភេទ​ក្រាម​ពណ៌​ស ១​កញ្ចប់​ធំ និង​១២​កញ្ចប់​តូច ជញ្ជីង​ថ្លឹង​១ ថង់​ច្រក​គ្រឿងញៀន​មួយចំនួន កញ្ឆា​ក្រៀម​១​ស្បោង បំពង់​ជក់​១ សោ​១​ឈុត​ធំ ម៉ូ​ទ័​រ​៣​គ្រឿង​។​

​បច្ចុប្បន្ន សម្ព័ន្ធ​ចោរលួច កាច់​សោ “​ក​” ម៉ូតូ ទាំង​៥​នាក់ ត្រូវបាន​ប្រគល់ជូន កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​ខេត្តសៀមរាប បន្ត​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×