Monday, June 27, 2022

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារជូនជនរួមជាតិប្ដេជ្ញា រក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានរឹងមាំ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ក្នុងខ្លឹមសារផ្ញើជូនជនរួមជាតិសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញា នឹងអនុវត្តគោលនយោបាយរបស់ខ្លួនឲ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យបានរឹងមាំ លើកកម្ពស់ការផ្ដាល់សេវាសាធារណៈបង្កើនកិច្ចគាំពារ សង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងអភិវឌ្ឍឃុំ-សង្កាត់ លើគ្រប់វិស័យឲ្យកាន់តែរីក ចម្រើន ឡើង ដែល ឆ្លើយតប ទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ ដ៏ ឧត្ដុង្គឧត្ដម របស់ប្រជាជនគ្រប់ៗរូប នៅគ្រប់មូលដ្ឋាន។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការគោរព និងការដឹងគុណជូនជនរួមជាតិនៅគ្រប់ ទិសទី ដែលបានផ្ដល់ការគាំទ្រពេញទំហឹងចំពោះការដឹកនាំ របស់ គណបក្សប្រជាជនកម្ពុជា អាច បំពេញ ភារកិច្ចជូនប្រទេសជាតិ និងប្រជាជនប្រកបដោយ ជោគជ័យតាំងពីដំណាក់កាល សង្គ្រោះ ជាតិ ពី របបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាល អភិវឌ្ឍន៍ ក្នុងសន្ដិភាពនាបច្ចុប្បន្ន ។

យោងតាមខ្លឹមសារទាំងស្រុង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា “ជាបឋម ខ្ញុំសូមសម្ដែងការគោរព និងការដឹងគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនជនរួមជាតិនៅគ្រប់ទិសទី ដែលបានផ្តល់ការគាំទ្រពេញទំហឹងចំពោះការដឹកនាំ របស់គណបក្សបជាជនកម្ពុជា និងរូបខ្ញុំ ធ្វើ ឱ្យគណបក្សក៏ដូចខ្លួនខ្ញុំផ្ទាល់អាចបំពេញភារកិច្ចជូន ប្រទេសជាតិ និងប្រជាជនប្រកបដោយជោគជ័យតាំងពី ដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាពនា បច្ចុប្បន្ន។

រយៈពេល ៤៣ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានវាយ ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ទទួលបាន ជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករា ឆ្នាំ ១៩៧៩មក គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិពុះពារ ឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ឱ្យ ឈានទៅមុខនៅលើផ្លូវដ៏ត្រឹមត្រូវដែលឆ្លើយតបទាំង ស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជន សម្រេចបាន សមិទ្ធផលយ៉ាងធំធេងលើគ្រប់វិស័យ។ បច្ចុប្បន្នប្រជា ជនកម្ពុជាកំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់ន សន្តិភាព និងការឯកភាពជាតិ ហើយរួមសាមគ្គីគ្នាជាធ្លុង មួយខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីអភិវឌ្ឍសង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។ នៅក្នុងដំណើររីកចម្រើនរបស់ជាតិនេះ ការអនុវត្ត គោលនយោបាយដើម្បីអភិវឌ្ឍឃុំ សង្កាត់ ឆ្នាំ ២០១៧ ២០២២ បានទទួលលទ្ធផលដ៏ល្អប្រសើរដែលធ្វើឱ្យ គ្រប់ឃុំ សង្កាត់ សុទ្ធតែមានការប្រែប្រួលថ្មី។ ភូមិ ឃុំ សង្កាត់កាន់តែមានសុវត្ថិភាព, ជីវភាពប្រជាជនកាន់ត បានលើកកម្ពស់ , លទ្ធិប្រជាធិបតេយ្យចាក់ឬសកាន់តែ ជ្រៅក្នុងមូលដ្ឋាន , សិទ្ធិសេរីភាពរបស់ប្រជាជនត្រូវ បានគោរព និងការពារយ៉ាងម៉ឺងម៉ាត់។ ប្រជាជនគ្រប់ៗ រូបបានទទួលផលប្រយោជន៍ពីគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ទាំងក្នុងការបង្កើត និងពង្រីកមុខរបរ និង ការងារ , ការជំរុញវិស័យកសិកម្ម, ការមិនយកពន្ធលើ ដីកសិកម្មដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ, ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ក្នុងឃុំសង្កាត់ , ការ ពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការប្រើប្រាស់ ទឹកស្អាត និងថាមពលអគ្គិសនី។ល។ ព្រមជាមួយនេះ ក្នុងពេលប្រទេសជាតិត្រូវរងគ្រោះដោយការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ ប្រជាជននៅគ្រប់មូលដ្ឋានបានទទួល ការចាក់វ៉ាក់សាំងការពារដោយឥតគិតថ្លៃ និងបានទទួល ការជួយគាំពារ និងឧបត្ថម្ភពីរាជរដ្ឋាភិបាលទាន់ពេលវេលា ដែលបានការពារអាយុជីវិតប្រជាជន ធ្វើឱ្យជីវភាពប្រជា ជនមានលំនឹង និងប្រកបមុខរបរបានជាធម្មតា។

បងប្អូនជនរួមជាតិជាទីស្នេហា! ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ខាងមុខនេះ គឺជាថ្ងៃ របោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលជាការបោះឆ្នោតដ៏មានសារៈសំខាន់បំផុតសម្រាប់ ប្រទេសជាតិក៏ដូចសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់នីមួយៗបន្តទៀត។ អាស្រ័យហេតុនេះ សូមបងប្អូន ជនរួមជាតិ ដែលបានឃើញច្បាស់រួចហើយនូវសកម្មភាព សមិទ្ធផល និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជា ជនកម្ពុជា អញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ គណបក្សប្រជាជនកម្ពុជា ដែលមានរូប ទេវតាបាចផ្កា ជាសញ្ញាសម្គាល់ឱ្យបានគ្រប់គ្នាកុំ បីខាន នៅតាមការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ របស់បងប្អូន។

គណបក្សប្រជាជនកម្ពុជា ក៏ដូចខ្លួនខ្ញុំផ្ទាល់ សូមប្ដេជ្ញាចំពោះមុខប្រជាជនថា គណបក្សនិងអនុវត្ត គោលនយោបាយរបស់ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឱ្យបានរឹងមាំ លើកកម្ពស់ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រនិងងាយរងគ្រោះ និងអភិវឌ្ឍ ឃុំ សង្កាត់លើគ្រប់វិស័យឱ្យកាន់តែរីក ចម្រើនឡើង ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និង ផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនគ្រប់ៗរូប នៅគ្រប់មូលដ្ឋាន”៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី