Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់អំពីការហែរក្បួនឃោសនារបស់គណបក្សនយោបាយនៅថ្ងៃបើកឆាកដំបូង

spot_img

ភ្នំពេញៈ ថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី២១ ខែឧសភា នេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ដល់គណបក្សនយោបាយណាមួយនោះទេ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានបញ្ជាក់ប្រាប់សារព័ត៌មាន CEN នៅមុននេះបន្តិចថា ការឃោសនា ការដើរចែកខិត្តប័ណ្ណ ឬក៏ការជួបជុំរបស់គណបក្សនយោបាយ គឺប្រព្រឹត្តទៅដោយមិនមាបញ្ហាអ្វីកើតឡើងនោះទេ ។ ហើយការឃោសនាតាមរូបភាពដង្ហែជាក្បួនក៏មិនមានបញ្ហាអ្វីកើតឡើងដែរ ដែលនេះបញ្ជាក់អំពីភាពចាស់ទុំ នៃគណបក្សនយោបាយ។ ហើយខាងមន្ត្រីរៀបចំការបោះឆ្នោតក៏មានការប្រុងប្រយ័ត្ននៅពេលដែលការហែរក្បួនប៉ះមុខគ្នានៅក្នុងខណ្ឌ ឬក៏សង្កាត់ខ្លះ ប៉ុន្តែក្នុងស្ថានភាពបែបនេះ ក៏មិនឃើញមានអ្វីកើតឡើងរវាងគណបក្សនយោបាយដែលមាននិន្នាការខុសគ្នានោះទេ។
ពីព្រោះមុនការឃោសនាមកដល់គណបក្សនយោបាយទាំអស់សុទ្ធតែមានការជូនដំណឹងមកគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ហើយគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតក៏បានសហការជាមួយនឹងអាជ្ញាធរដែនដី ព្រមទាំងសមត្ថកិច្ចក្នុងការរៀបចំតម្រាយផ្លូវសម្រាប់ការធ្វើសកម្មភាពដង្ហែការងារឃោសនា។

អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា ថ្ងៃទី១ នៃការឃោសនា គឺការឃោសនាបានប្រព្រឹត្តទៅដោយរលូន មិនមានអំពើហិង្សា មិនមានការគំរាមកំហែង ញុះញង់ និងមិនមានការបង្ខំទិញសន្លឹកឆ្នោតនោះទេ។ ចំពោះសណ្តាប់ធ្នាប់ទូទៅមានភាពល្អប្រសើរ មិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសង្ឃឹមថា នៅថ្ងៃឃោសនាជាបន្តបន្ទាប់នឹងមានភាពល្អប្រសើរដូចនេះទៀត។ ហើយនៅថ្ងៃដំបូងនៃការឃោសនា គឺមិនមានបណ្តឹងពាក់ព័ន្ធនឹងការឃោសនានោះទេ។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ បានចាប់ផ្តើមហើយនៅថ្ងៃទី២១ ខែឧសភា នេះ ។ យុទ្ធនាការឃោសនានេះ គឺមានរយៈពេល ១៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ត្រូវចាប់ផ្តើមពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ១០:០០យប់ និងត្រូវឈប់សម្រាកនៅចន្លោះពីម៉ោង ១០:០០យប់ ដល់ម៉ោង ៦:០០ព្រឹកនៅក្នុងការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ណាអត្តិទី៥ ឆ្នាំ២០២២ នេះ គឺមានគណបក្សនយោបាយចំនួន ១៧ បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×