Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែក្លឹបកម្សាន្ត ដឹ ស្តម ដកកាំ.ភ្លើងគំ.រាមចុងភៅត្រូវជាកូនចៅ និងផ្ទុះអា.វុធ១គ្រាប់ ផ្អើលដល់សមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករា

spot_img

ភ្នំពេញ ៖ បុរសម្នាក់ត្រូវជាថៅកែក្លឹបកម្សាន្ត ដឹ ស្តម បានខឹងចុងភៅត្រូវជាកូនចៅ រឿងរាវបន្តិចបន្ទួចក៏ដកកាំ.ភ្លើងគំរាមផ្ទុះអា.វុធ១គ្រាប់ រួចបើករថយន្តចេញពីក្លឹបបាត់ស្រមោល។

បង្កការភ្ញាក់ផ្អើលដល់ភ្ញៀវ ទាំងសមត្ថកិច្ចមូលដ្ឋាននិងអាវុធហត្ថនៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចក្លឹបកម្សាន្ត ដឹ ស្តម ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ជនបង្កដែលជាថៅកែក្លឹបខាងលើមានឈ្មោះ ផល អាយុជាង៤០ឆ្នាំ ។ រីឯបុរសរងគ្រោះមានឈ្មោះ ឈូក សុភាព មានអាយុ៤៨ឆ្នាំ មុខរបបចុងភៅក្នុងក្លឹប ដឹ ស្តម ។

បើតាមសម្ដីបុរស និងស្ត្រីរងគ្រោះ ត្រូវជាចុងភៅនៅក្នុងក្លឹបកម្សាន្តខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កត្រូវជាថៅកែខ្លួនបានចូលមករករឿងមិនសួរហេតុផល ដោយចោទជនរងគ្រោះថា បានទៅវា.យរទះគោដុតឲ្យខ្ទេ.ច រួចចង់វា.យជនរងគ្រោះថែមទៀត និងបោះពាក្យសម្ដីថា (ហែងបន្តិចទៀតដឹងខ្លួនហើយ ស្រាប់តែមួយសន្ទុះក្រោយមក ថៅកែហាងជនបង្កហេតុខាងលើ ក៏បានយកកាំ.ភ្លើងខ្លីមិនស្គាល់ម៉ាកមកកន្លែងចុងភៅ មកអាមេរួចបា.ញ់ឡើងលើចំនួន១គ្រាប់ក៏ដើរចេញពីក្លឹប បើករថយន្តគេចខ្លួនបាត់ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកចូលរាំលេងកម្សាន្ត ទាំងសមត្ថកិច្ច និងអាវុធហត្ថខណ្ឌ៧មករា ចុះទៅដល់កន្លែងកើតហេតុ ។

បន្ទាប់មកជនរងគ្រោះក៏ផ្អាកធ្វើម្ហូបដើរចេញមកក្រៅ បកស្រាយប្រាប់រឿងហេតុដល់អ្នកសារព័ត៌មានរួចរាល់ ក៏នាំគ្នាទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីដាក់ពាក្យបណ្ដឹង ទៅលើថៅកែរបស់ខ្លួន ឲ្យកម្លាំងជំនាញជួយរកយុត្តិធម៌ និងចាត់ការតាមច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img