Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តGS300 បើកលឿនជ្រុ.លទៅបុ.ករថយន្តLexus RX350

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកlexusGS300 ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុ.លចង្កូតទៅបុ.ករថយន្តlexusRX350 ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ ចំណែករថយន្តបង្កវិញ រងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦និង ០០នាទីព្រឹកថ្ងៃទី ២២ខែឧសភាឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាក lexus RX350 ពណ៌ស្កពាក់ផ្លាកលេខភ្នំពេញ 2AI-4036 បើកបរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក lexus GS300 ស៊េរីទំនើបមួយគ្រឿងទៀត បានបិតផ្លាកលេខបើកបរ ដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ទិសដៅបញ្ច្រាសគ្នា ពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុ.លទៅបុ.ករថយន្ត lexus RX350 ចំពាក់កណ្ដាលយ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស រងការខូចខាតតែរថយន្តទាំងសងខាងតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើដោយភាគីទាំងពីរសម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅ ជំនាញចរាចរណ៍ចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូច យករថយន្តទាំង២គ្រឿងទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img