Monday, January 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើកត្រាក់ទ័រ ជាន់មីនតោន បណ្តាលឲ្យផ្ទុះខូចខាតត្រាក់ទ័រ និងស្លា.ប់ម្នាក់

ខេត្តព្រះវិហារ : ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២:៣០នាទីរសៀល នៅចំណុចខាងលិចភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានករណីជាន់មីនតោន បណ្តាលឲ្យផ្ទុះខូចខាតត្រាក់ទ័រ និងស្លា.ប់មនុស្សម្នាក់នៅនឹងកន្លែងឈ្មោះ រី លីន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត។

សាកសពត្រូវបានឳពុកម្តាយយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់ លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×