Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្លងចរន្តអគ្គិសនី ឆេះពូកក្នុងបន្ទប់ជួល បណ្តាលឲ្យយុវតីអាយុ១៤ឆ្នាំម្នាក់ ឈ្ល.ក់ផ្សែងថ.ប់ដង្ហើម….

spot_img

ភ្នំពេញ ៖ យុវតីម្នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះពូកក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិសន្សុំកុសល៤ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។

សពយុវតីរងគ្រោះខាងលើមានឈ្មោះ ជ័យ ឡាំងស៊ីម ភេទស្រី អាយុ១៤ឆ្នាំ ស្នាក់នៅជាមួយម្តាយឪពុក នៅចំណុចបន្ទប់ជួលកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិសូកៀន ឃុំសុកៀន ស្រុកកងមាស ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុម្តាយឪពុករបស់យុវតីរងគ្រោះខាងលើ បានចុះមកខាងក្រោមនៃបន្ទប់ជួលធ្វើម្ហូបដើម្បីយកទៅលក់ ចំណែកយូវតីរងគ្រោះខាងលើ នៅលើបន្ទប់ជួលតែម្នាក់ឯង មួយសន្ទុះក្រោយមកគេបានឃើញផ្សែងហុយ ចេញពីបន្ទប់ជួលបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នា ជួយយកបំពង់បា.ញ់ពន្លត់អគ្គិភ័យ និងទាញទុយោទឹកជួយបា.ញ់ទឹក ទប់ស្កាត់កុំឲ្យមានការរាលដាលបន្ត ដល់បន្ទប់ជួលដែលនៅជាប់ៗគ្នា ខណ:ពេលដែលអគ្គិភ័យរលត់ ក៏បានប្រទះឃើញយុវតីខាងលើ នៅក្នុងបន្ទប់ទឹកមានរបួសរលាកភ្លើងពេញមុខ និងដងខ្លួនស.ន្លប់បាត់ស្មារតីឈឹង ទើបអ្នកជិតខាងនាំគ្នាជួយសែងយកមកដាក់ខាងក្រោមបន្ទប់ជួលជួយធ្វើចលនា និងហៅរថយន្តពេទ្យដឹកជនរងគ្រោះ ដើម្បីយកទៅសង្រ្គោះ តែជាអកុសលគ្រូពេទ្យ បានប្រាប់ថាយុវតីខាងលើ ថ.ប់ដង្ហើមស្លា.ប់បាត់បង់ជីវិតបាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពន់១ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះទៅពិនិត្យនៅទីតាំងកើតហេតុខាងលើ និងបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×