Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធការឆ.ក់ទូរស័ព្ទដៃ ពីស្ត្រីម្នាក់នៅខេត្តសៀមរាប

spot_img

សៀមរាប៖ សមត្ថកិច្ច នគរបាលក្រុងសៀមរាប កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីអំពើលួចមានស្ថានទម្ងន់ទោស ( ឆ.ក់ទូរស័ព្ទដៃ ) ប្រព្រឹត្តនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

នគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សូរ សៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ។ មានស្រុកកំណើត នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។

ចំណែកឯជនរងគ្រោះ ឈ្មោះ ចែម សំនឿន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុ។

សមត្ថកិច្ចនគរបាល បាននិយាយថា នៅពេលប្រព្រឹត្តបទល្មើស ជនសង្ស័យបានធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃ របស់ជនរង ខណ:ពេលដែល ជនរងគ្រោះបានឲ្យទូរស័ព្ទដៃទៅកូន។ ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យបានរត់ឡើងម៉ូតូ ព្យាយាមជិះគេចខ្លួន តែត្រូវជនរងគ្រោះស្រែកឆោឡោ ធ្វើឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចយើងដែលយាមតាមគោលដៅនៅក្បែរនោះ ដេញចាប់ជនសង្ស័យបានភ្លាមៗ ។

ក្រោយពីសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានជិះម៉ូតូមកឆ.ក់ទូរស័ព្ទដៃ ជនរងគ្រោះពិតមែន។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×