ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលតែម្តង កាលពីរាត្រីថ្ងៃទី២២ ឧសភា ឆ្នាំ២០២២ ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក ខេមបូឌា អាយឌល រដូវកាលទី៤ ដោយស្រាប់តែលេចមុខ បវរកញ្ញាចក្រវាឡ កម្ពុជាលំដាប់រងទី៣ ឆ្នាំ២០២១។ នោះគឺ កញ្ញា មុខស្រទន់ សម្រស់បែបខ្មែរ ស៊ីមម៉ាការ៉ែត ពេជ្រ ចរណៃ ដែលជាកូនខ្មែរកាត់អាមេរិក។

មិនទុកឱកាសឲ្យរំលងទៅឡើយ កញ្ញា ស៊ីមម៉ាការ៉ែត ពេជ្រ ចរណៃ វ័យ២១ឆ្នាំអាចធ្វើបានល្អ ។ គេចាំថា កញ្ញាតូចច្រឡឹងរូបនេះ បានក្កាយជាបវរកញ្ញា ចក្រវាឡកម្ពុជា ឆ្នាំ២០២១ លេខ៣ ពោរពេញដោយ សមត្ថភាព ហើយក៍មិននឹកស្មានដល់។ នាងបានធ្វើដំណើរ វែងឆ្ងាយហែកឱកាស វេហាមកដល់កម្ពុជា ដើម្បីបំពេញក្តីស្រម៉ៃ ចង់ក្លាយជាអ្នកសិល្បៈ ដ៏ល្បីល្បាញមួយរូប ប្រចាំប្រទេសកម្ពុជា។ ក្នុងកម្មវិធី ប្រឡងចម្រៀង នាងបានសាងភាពភ្ញាក់ផ្អើលខ្លាំងបំផុតដោយសារ គណៈកម្មាការលើកឡើងថា ជាបវរកញ្ញា ធ្លាប់មានគេស្គាល់។ ប៉ុន្តែចរណៃ និយាយថា ចង់មកប្រឡងចម្រៀង វិញម្តងដើម្បីល្បងសមត្ថភាព អោយបានគ្រប់ផ្នែក យកជាបទពិសោធន៍។ នាងចង់ក្លាយជាតារា ដូចអ្នកម្តាយ នាងដែលជា អតីតបវរកញ្ញា និងជា តារាភាពយន្ត។ នាងស្រឡាញ់វប្បធម៌ និងចង់ក្លាយតួនាទីនេះ អោយម្តាយបានឃើញ។

ស៊ីម ម៉ាការ៉ែត ពេជ្រ ចរណៃ ជាកូនស្រីរបស់ អតីត តារាសម្តែង ណិប កេសី ហើយក៏ធ្លាប់ជាកញ្ញាឯក ប្រជាប្រិយប្រចាំទស្សនាវដ្តីមួយ។ ចរណៃ មានប្អូនប្រុសម្នាក់ទៀត ហើយនាងបានសម្រេចចិត្ត មកនៅកម្ពុជាច្រើនខែជាងនៅអាមេរិកដើម្បី បោះជំហរលើសិល្បៈ ។ បេះដូងនាងពេលនេះ ពោរពេញដោយសិល្បៈ ទើបងាកមកនៅស្រុកខ្មែរ។ ឪពុកនាងជាបុគ្គលិកអង្គការណាតូ ហើយតាមចិត្តកូនមិនបានបង្អាក់ឡើយ។ ហ្វេនៗ បានជូនពរនាងឲ្យសម្រេចក្តីបំណង តាមចិត្តប្រាថ្នា ឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM













